រដ្ឋសភាវៀតណាមពិភាក្សាអំពីពង្រាងច្បាប់ចាត់តាំងរដ្ឋាភិបាល (វិសោធនកម្ម)


រដ្ឋសភាវៀតណាមពិភាក្សាអំពីពង្រាងច្បាប់ចាត់តាំងរដ្ឋាភិបាល (វិសោធនកម្ម)  - ảnh 1
រដ្ឋសភាវៀតណាមពិភាក្សាអំពីពង្រាងច្បាប់ចាត់តាំងរដ្ឋាភិបាល (វិសោធនកម្ម) (Image: VNA)

(VOVworld) - បន្តសម័យប្រជុំលើកទី​៨ រដ្ឋសភាវៀតណាមនីតិកាលទី ១៣ នាព្រឹកថ្ងៃ
ទី ៧ វិច្ឆិកា សមាជិកសមាជិការសភាបានពិភាក្សាតាមក្រុមៗអំពីពង្រាងច្បាប់ចាត់តាំង
រដ្ឋាភិបាល (វិសោធនកម្ម) រួមមានជំពូកចំនួន ៨ និងមាត្រាចំនួន ៥០។ បណ្ដាសមាជិក សមាជិការសភាបានប្រមូលផ្តុំពិភាក្សាអំពីឋានៈសមត្ថកិច្ច រចនាសម្ព័ន្ធរបស់រដ្ឋាភិបាល និងភារកិច្ចនិងសិទ្ធិអំណាចរបស់រដ្ឋាភិបាលនិងនាយករដ្ឋមន្ត្រី ភារកិច្ចនិងសិទ្ធិអំណាច របស់រដ្ឋមន្ត្រីនិងប្រធានស្ថាប័នដូចជាក្រសួង ជាដើម។ តំណាងនានាបានឯកភាព ជាមួយការកំណត់នៃពង្រាងច្បាប់ដែលកំណត់តួនាទីនិងសមត្ថកិច្ចរបស់រដ្ឋាភិបាល តាមមាត្រាលេខទី ៩៤ ក្នុងរដ្ឋធម្មនុញ្ញ៖ “រដ្ឋាភិបាលគឺជាស្ថាប័នរដ្ឋបាលរដ្ឋកំពូលបំផុត របស់ប្រទេសជាតិដែលអនុវត្តសិទ្ធិនិតិ​ប្រតិបត្តិនិងជាស្ថាប័នប្រតិបត្តិរបស់រដ្ឋសភា។ រដ្ឋាភិបាលទទួលខុសត្រូវចំពោះមុខរដ្ឋសភានិងរាយការណ៍អំពីការងាររបស់ខ្លួនចំពោះ មុខគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានិងប្រធានរដ្ឋ។” ប៉ុន្តែ សមាជិកសមាជិការសភា បានចាត់ទុកថា៖ ពង្រាងច្បាប់ត្រូវលើកច្បាស់ថែមទៀតការកំណត់ពោលខាងលើ
ក្នុងរដ្ឋធម្មនុញ្ញ ជាពិសេសគឺការកំណត់ថ្មីស្តីអំពីសិទ្ធិនិតិប្រតិបត្តិរបស់រដ្ឋាភិបាល។​

តាមរបៀបវារៈ នារសៀលថ្ងៃដ៏ដែល បណ្ដាសមាជិកសមាជិការសភាពិភាក្សាអំពី ពង្រាងច្បាប់ចាត់តាំងរដ្ឋអំណាចក្នុងតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ