រដ្ឋសភាវៀតណាមពិភាក្សាអំពីសំណើរបង្កើនថវិការ សំរាប់ផ្នែកសុខាភិបាល

         

រដ្ឋសភាវៀតណាមពិភាក្សាអំពីសំណើរបង្កើនថវិការ សំរាប់ផ្នែកសុខាភិបាល - ảnh 1
រូបថតVNA

  Vovworld- ថ្លែងមតិនាថ្ងៃទី៨វិច្ឆិកាក្នុងកិច្ចប្រជុំពិភាក្សាអំពីការអនុវត្តគោល
នយោបាយច្បាប់ធានារ៉ាប់រងសុខាភិបាលក្នុងដំណាក់កាល២០០៩-២០១២បណ្តា
សមាជិកសមាជិការសភាវៀតណាមបានអះអាងថា៖គោលនយោបាយធានារ៉ាប់រង
សុខាភិបាលជាគោលនយោបាយស្នូល១ក្នុងគោលនយោបាយសុខុមាលភាពសង្គម។រហូតមកដល់ពេលនេះចំនួនប្រជាជនវៀតណាមប្រមាណ៧០%បាន​ចូលរួមធានារ៉ាប់
រងសុខាភិបាល។ដើម្បីរួមចំណែកកែលំអគុណភាពពិនិត្យព្យាបាលជំងឺនិងឆ្ពោះ​ទៅការ
ដែលប្រជាជនទាំង​មូលចូលរួមការធានារ៉ាប់រងសុខាភិបាលនោះគឺការ បង្កើន ថវិការ
សំរាប់ផ្នែកសុខាភិបាលជាប្រការចាំបាច់។លោកស្រីNguyen Thu Anhសមាជិការសភាម
Lam Dong  ស្នើរថា៖“  រដ្ឋសភាគួរ បង្កើន ថវិការសំរាប់ផ្នែកសុខាភិបាលតទៅទៀតដើម្បី
ថែទាំសុខភាពជូនប្រជាជនប្រកបដោយប្រសិទ្ឋភាពនិងសមភាព។នាប៉ុន្មានឆ្នាំកន្លងមក
រដ្ដាភិបាលបានមានការយកចិត្តទុកដាក់ដល់ការវិនិយោគទុនសំរាប់ផ្នែកសុខាភិបាល។
ប៉ុន្តែទុន វិនិយោគនេះនៅតិចពុំទានបំពេញតម្រូវការសាងសង់មន្ទីរពេទ្យនិងផ្នែកសុខា
ភិបាលបង្ការរោគនៅឡើយ។ដោយហេតុនេះ ខ្ញុំស្នើរថា៖រដ្ឋាភិបាល បង្កើនថវិការសំរាប់ផ្នែកសុខាភិបាលតទៅទៀត៕ “

ប្រតិកម្មទៅវិញ

ផ្សេងៗ