រដ្ឋសភាវៀតណាមពិភាក្សាអំពីស្ថានភាពសេដ្ឋកិច្ចសង្គមនិងថវិការដ្ឋ

(VOV)-នាព្រឹកថ្ងៃទី ២៤ឧសភា រដ្ឋសភាវៀតណាមបានពិភាក្សាតាមក្រុមអំពីរបាយ ការណ៌វាយតម្លៃបន្ថែមចំពោះលទ្ធផលអនុវត្តន៌ផែនការអភិវឌ្ឍន៌សេដ្ឋកិច្ចសង្គមនិង ថវិការរដ្ឋឆ្នាំ២០១១ និងការលាតត្រដាងអនុវត្ត ផែនការអភិវឌ្ឍន៌សេដ្ឋកិច្ចសង្គមនិង ថវិការរដ្ឋបណ្តាខែដើមឆ្នាំ២០១២; បិទបញ្ជីគណនីថវិការរដ្ឋឆ្នាំ ២០១០ និងការបំ
ពេញបន្ថែមគំរោងការណ៌ថ្មីមួយចំនួនដែលប្រើបា្រស់ប្រភពទុនជាប័ណ្ឌជាតិដំណាក់
កាល ២០១២-២០១៥។

រដ្ឋសភាវៀតណាមពិភាក្សាអំពីស្ថានភាពសេដ្ឋកិច្ចសង្គមនិងថវិការដ្ឋ - ảnh 1
សមាជិកសភាពិភាក្សាតាមក្រុម

        ពិភាក្សាអំពីរបាយការណ៌ររបស់រដ្ឋាភិបាល អំពីសេដ្ឋកិច្ចសង្គម និងថវិការរដ្ឋ
បណ្តាខែដើមឆ្នាំ២០១២ មតិភាគច្រើនចាត់ទុកថា របាយការណ៌នេះ បានវាយតម្លៃ យ៉ាងគ្រប់គ្រាន់រាល់លទ្ធផលជាជំហានដំបូង អំពីសេដ្ឋកិច្ចសង្គម និងរាល់ការសាក ល្បងទាំងនៅចំពោះមុខនិងយូរអង្វែង ចំពោះ ខឿនសេដ្ឋកិច្ច សង្គម។ ប្រធានរដ្ឋ
សភាវៀតណាម Nguyen Sinh Hung សមាជិកសភាខេត្ត Ha Tinh បានស្នើរដ្ឋាភិ
បាល ត្រូវប្តូរប្តេជ្ញាថែមទៀត ក្នុងការ ដោះស្រាយពាក្សបណ្តឹងតវ៉ា ពិព្រោះថា សព្វ
ថ្ងៃមានរឿងក្តីនៅសេសសល់និង អូសបន្លាយរាប់រយ។ លោក Le Van Laiសមាជិក
សភា ខេត្ត Quang Nam បានស្នើ រដ្ឋថាភិបាលបង្កើនកញ្ចប់ជួយឧបត្ថម្ភអង្គភាព
អាជីវកម្មក្នុងឆ្នាំ ២០១២។ លោក Lai និយាយថា៖

        "ខ្ញុំស្នើរដ្ឋាភិបាល គប្បីយកចិត្តទុកដាក់យ៉ាងខ្លាំងដល់កញ្ចប់ជួយឧបត្ថម្ភ

នេះ។ លើកនេះ ត្រូវយកចិត្តទុកដាក់ដល់វិស័យកសិកម្ម ជនបទ និងបណ្តា អង្គភាពធនតូចនិងមធ្យមជាដើម"។
         នាពេលរសៀល រដ្ឋសភាបាន បន្តពិភាក្សាតាមក្រុម អំពីគំរោងការណ៌មេ រៀបចំឡើងវិញខឿនសេដ្ឋកិច្ច៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ