រដ្ឋសភាសាធារណរដ្ឋ ប.ប.ក បើកសម័យប្រជុំសំខាន់ៗ មុនកិច្ចប្រជុំកំពូលនានា

(VOVWORLD) -ក្នុងបរិបទ ដែលជំនួបកំពូលអន្តរកូរ៉េនឹងប្រព្រឹត្តិទៅនាពេលខាងមុខនោះ សាធារណរដ្ឋ ប.ប.ក បានជូនដំណឹងអំពីការរៀបចំសម័យប្រជុំរដ្ឋសភាសំខាន់ៗ នាសប្ដាហ៍នេះ។ 

យោងតាមទីភ្នាក់ងារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូងបានឲ្យដឹងថា៖ សម័យប្រជុំលើកតី ៦ រដ្ឋសភានីតិកាលទី ១៣ នៃ សាធារណរដ្ឋ ប.ប.កនឹងប្រព្រឹត្តិទៅនាថ្ងៃទី ១១ មេសា។ បណ្ដាកិច្ចប្រជុំនាខែមេសារៀងរាល់ឆ្នាំនៃរដ្ឋសភាសាធារណរដ្ឋ ប.ប.កតែងតែមានខ្លឹមសារផ្ដោតសំខាន់លើបញ្ហាថវិការ និងកំណែទម្រង់រដ្ឋាភិបាល។ ក្នុងបរិបទ ដែលបណ្ដាជំនួបកំពូលអន្តរកូរ៉េ និងរវាងសាធារណរដ្ឋ ប.ប.ក និងអាមេរិក នឹងប្រព្រឹត្តិទៅនាពេលខាងមុខនោះ សម័យប្រជុំរដ្ឋសភាពោលខាងលើត្រូវបានមជ្ឈដ្ឋានអ្នកសង្កេតការណ៍ផ្ដល់ការយកចិត្តទុកដាក់ ហើយព្យាករណ៍អំពីសារដែលសរឲ្យឃើញនូវទស្សនៈរបស់ព្យងយ៉ាងអំពីព្រឹត្តិការណ៍សំខាន់ៗនានា។

នាថ្ងៃដដែល ទីភ្នាក់ងារសារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូងបានដកស្រង់សម្ដីរបស់អ្នកការទូត នៃសាធារណរដ្ឋ ប.ប.កដោយសុំមិនបញ្ចេញឈ្មោះបានលើកច្បាស់ថា៖ បញ្ហាលុបបំបាត់នុយក្លេអ៊ែនៅលើឧបទ្វីបកូរ៉េអាចដោះស្រាយដោយវិធានការព្រមៗគ្នានានា ដោយតាមដំណាក់កាលនីមួយៗផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ