រដ្ឋសភាអនុម័តលើការជ្រើសតាំងកម្មាភិបាល

(VOVWORLD) -បន្តកម្មវិធីនៃកិច្ចប្រជុំលើកទី ៤ រដ្ឋសភាវៀតណាមនីតិកាលទី១៤នោះ នាព្រឹកថ្ងៃទី ២៦តុលា រដ្ឋសភាបានអនុម័តលើ ការជ្រើសតាំងកម្មាភិបាលសម្រាប់មុខដំណែងរដ្ឋមន្ត្រីក្រសួងគមនាគមន៍និងដឹកជញ្ជូននិងអគ្គអធិការរកិច្ចរដ្ឋាភិបាលក្រោមរូបភាពបោះឆ្នោត។ 
រដ្ឋសភាអនុម័តលើការជ្រើសតាំងកម្មាភិបាល - ảnh 1ថ្នាក់ដឹកនាំបក្សនិងរដ្ឋបោះឆ្នោតជ្រើសតាំងកម្មាភិបាល 

ការរាប់សន្លឹកឆ្នោតអនុម័តការជ្រើសតាំងកម្មាភិបាលសម្រាប់មុខដំណែង ទាំងពីរពោលខាងលើបានប្រកាសជាសាធារណនារសៀលថ្ងៃដដែល។

        រួមជាមួយការងាររៀបចំកម្មាភិបាលនោះ នាព្រឹកថ្ងៃទី២៦តុលា អង្គប្រជុំបាន ពិភាក្សាតាមក្រុម ស្តីពីខ្លឹមសារមួយចំនួនដែលនៅមានមតិខ្វែងគំនិត នៃពង្រាង ច្បាប់ធ្វើវិសោធនកម្ម បំពេញបន្ថែមលើមាត្រាមួយចំនួននៃច្បាប់បណ្តាអង្គការឥណ ទាន។ អង្គប្រជុំបានស្នើ ពិនិត្យឡើងវិញលើ បញ្តាសេចក្តីកំណត់ទាក់ទិនដល់ការ ត្រួតពិនិត្យពិសេស វិធានការរៀបចំឡើងវិញអង្គការឥណទានដែលទទួលការត្រួត ពិនិត្យពិសេស ធានាឯកភាពនិងព្រមៗគ្នាជាមួយនឹងច្បាប់ធនាគាជាតិវៀតណាម ច្បាប់សហគ្រាសនិងច្បាប់ក្ស័យធន ក៏ដូចជាច្បាប់ទាក់ទិននានា។

រដ្ឋសភាអនុម័តលើការជ្រើសតាំងកម្មាភិបាល - ảnh 2ពិភាក្សាតាមក្រុមលើគំរោងច្បាប់បណ្តាអង្គការឥណទាន

        នាពេលរសៀល អង្គប្រជុំបានពិភាក្សាលើគំរោងច្បាប់ធ្វើវិសោធនកម្ម បំពេញ បន្ថែមនូវមាត្រាមួយចំនួននៃច្បាប់ស្ថាប័នតំណាងរបស់សាធារណ រដ្ឋសង្គមនិយមវៀត ណាមនៅឯបរទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ