រដ្ឋសភាអនុម័តលើសេចក្ដីសម្រេចចិត្តស្ដីពីកម្មវិធីឃ្លាំមើលឆ្នាំ២០១៩

(VOVWORLD) - នាថ្ងៃទី១២ មិថុនា រដ្ឋសភាវៀតណាមបានផ្ទៀងស្ដាប់របាយការណ៍ស្ដីពីពង្រាងសេចក្ដីសម្រេចចិត្តស្ដីពីការអនុម័តលើការទូទាត់ថវិការដ្ឋឆ្នាំ២០១៦ របាយការណ៍ស្ដីពីពង្រាងច្បាប់ប្រកួតប្រជែង (ធ្វើវិសោធនកម្ម) របាយការណ៍ស្ដីពីសេចក្ដីសម្រេចចិត្តស្ដីពីកម្មវិធីឃ្លាំមើលរបស់រដ្ឋសភាឆ្នាំ២០១៩ និងរបាយការណ៍ស្ដីពីពង្រាងច្បាប់សន្តិសុខបណ្ដាញអ៊ីនធឺណែត។

បង្ហាញរបាយការណ៍ស្ដីពីពង្រាងសេចក្ដីសម្រេចចិត្តស្ដីពីការអនុម័តលើការទូទាត់ថវិការដ្ឋឆ្នាំ២០១៦ ប្រធានគណៈកម្មាធិការហិរញ្ញវត្ថុ ថវិការបស់រដ្ឋសភាលោក Nguyen Duc Hai បានឲ្យដឹងថា៖

“សមាជិសភាភាគច្រើនបានឯកភាពថា ចំពោះមុខការលំបាកសាកល្បងក្នុងឆ្នាំ២០១៦មកពីការដែល GDP មិនសម្រេចបានតាមគោលដៅ ដែលប៉ះពាល់ដលចំណូលនិងចំណាយថវិកា  ប៉ុន្តែ រដ្ឋនិងរដ្ឋាភិបាលបានខិតខំប្រឹងប្រែងជាច្រើនក្នុងការប្រតិបត្តិសំដៅធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណា ជំរុញការធ្វើផលិតកម្ម អាជីវកម្ម និងពង្រឹងសន្តិសុខការពារជាតិ ធានាសុខុមាលភាពសង្គម។ ចំណូលថវិកាសរុបនៅតែសម្រេចបានគោលដៅ ដើម្បីរៀបចំការចំណាយឲ្យបានសមស្រប”។

        នាព្រឹកថ្ងៃដដែល ដោយទទួលបានសម្លេងគាំទ្រភាគច្រើន រដ្ឋសភាបានបោះឆ្នោតអនុម័តលើសេចក្ដីសម្រេចចិត្តស្ដីពីការអនុម័តលើការទូទាត់ថវិការដ្ឋឆ្នាំ២០១៦ សេចក្ដីសម្រេចចិត្តស្ដីពីកម្មវិធិឃ្លាំមើលរបស់រដ្ឋសភាឆ្នាំ២០១៩  ច្បាប់ប្រកួតប្រជែង (ធ្វើវិសោធនកម្ម) ច្បាប់សន្តិសុខបណ្ដាញអ៊ីនធឺណែតនិងច្បាប់បណ្ដឹងបរិហារ (ធ្វើវិសោធនកម្ម)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ