រដ្ឋសភាអាមេរិកអនុម័តលើគំរោងច្បាប់អនុញ្ញតប្តឹងតវ៉ាអារ៉ាប់ប៊ីសាអូឌីត


រដ្ឋសភាអាមេរិកអនុម័តលើគំរោងច្បាប់អនុញ្ញតប្តឹងតវ៉ាអារ៉ាប់ប៊ីសាអូឌីត - ảnh 1
រដ្ឋសភាអាមេរិកអនុម័តលើគំរោងច្បាប់អនុញ្ញតប្តឹងតវ៉ាអារ៉ាប់ប៊ីសាអូឌីត (VNA)

(VOVworld) – នាថ្ងៃទី ២៨ កញ្ញា រដ្ឋសភាអាមេរិកបានបោះឆ្នោតអំពីការលុប
ចោលសិទ្ធិវ៉េតូរបស់ប្រធានាធិបតីអាមេរិក លោក Barack Obama ចំពោះគំរោង
 ច្បាប់យុត្តិធម៌ប្រឆាំងសកម្មភាពគាំពារលទិ្ធភេរវកម្ម (JASTA)។ ឯកសារច្បាប់
នេះ អនុញ្ញាតឲ្យគ្រួសារបណ្ដាជនរងគ្រោះដែលបាត់បង់ជីវិតក្នុងការវាយប្រហារ
ភេរវកម្មថ្ងៃទី ១១ កញ្ញា ឆ្នាំ ២០០១ ប្តឹងតវ៉ាប្រទេសអារ៉ាប់ប៊ីសាអូឌីត។ ដោយ
មាន សម្លេងគាំទ្រចំនួន ៣៣៨ និង​សម្លេងប្រឆាំងចំនួន​៧៤ សភាជាន់ទាប
អាមេរិក បានអនុម័តលើការលុបចោលសិទ្ធិវ៉េតូរបស់ប្រធានាធិបតីចំពោះ
គំរោងច្បាប់ JASTA ដូច្នេះ គំរោងច្បាប់នេះបានក្លាយទៅជាច្បាប់ជាក់ស្តែង។
នាថ្ងៃដដែល​ ព្រឹទ្ធសភាអាមេរិកបានរៀបចំការបោះឆ្នោតដូចគ្នាដោយមាន
លទ្ធផលសម្លេងគាំទ្រចំនួន ៩៧ ហើយមានសន្លឹកឆ្នោតប្រឆាំងចំនួន ១
តែប៉ុណ្ណោះ។ ព្រឹទ្ធសភាអាមេរិកភាគច្រើនបានឲ្យដឹងថា៖ គេមិនចង់ត្រូវបាន
វាយតំលៃអន់ខ្សោយចំពោះមុខសញ្ញាគាំពារលទិ្ធភេរវកម្មមុនពេលដែលប្រទេស
អាមេរិកឈានចូលការបោះឆ្នោតសកលក្នុងកាលៈទេសៈអ្នកបោះឆ្នោតអាមេរិក
កាន់តែព្រួយបារម្មណ៍អំពីលទ្ធិភេរវកម្មនិយមបន្ទាប់ពីរាល់ការវាយប្រហារ
ភេរវកម្មបានផ្ទុះឡើងនៅទីក្រុង New York រដ្ឋ Minnesota  និងរដ្ឋ Orlando៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ