រដ្ឋសភាអ៊ីរ៉ង់បង្កើតគណៈកម្មាធិការពិនិត្យមើលកិច្ចព្រមព្រៀងនុយក្លេអ៊ែរ


រដ្ឋសភាអ៊ីរ៉ង់បង្កើតគណៈកម្មាធិការពិនិត្យមើលកិច្ចព្រមព្រៀងនុយក្លេអ៊ែរ  - ảnh 1
រដ្ឋសភាអ៊ីរ៉ង់បង្កើតគណៈកម្មាធិការពិនិត្យមើលកិច្ចព្រមព្រៀងនុយក្លេអ៊ែរ (Image: VNA)

(VOVworld) – នាថ្ងៃទី ២១ កក្កដា រដ្ឋសភាអ៊ីរ៉ង់បានបង្កើតគណៈកម្មាធិការ
ពិសេសរួមមានសមាជិកចំនួន ១៥ នាក់សំដៅពិនិត្យមើលកិច្ចព្រមព្រៀង
នុយក្លេអ៊ែរដែលប្រទេសនេះនិងក្រុម   P5+1  ទទួលបាននាសប្តាហ៍មុន។
 តាមរដ្ឋធម្មនុញ្ញអ៊ីរ៉ង់ រដ្ឋសភាមានសិទ្ធិបដិសេធកិច្ចព្រមព្រៀងទាំងអស់
រួមមានកិច្ចព្រមព្រៀងដែលរដ្ឋមន្ត្រីការបរទេសចរចារទៀតផង។ ប៉ុន្តែ
លទ្ធភាពបដិសេធគឺតិចតូចណាស់ក្នុងពេលដែលកិច្ចព្រមព្រៀងនេះ
ទទួលបានការគាំទ្ររបស់មេដឹកនាំស្មាតីសម្តេចព្រះសង្សរាជ Ayatollah
 Ali Khamenei។ នាបច្ចុប្បន្ន មិនទាន់ច្បាស់នៅឡើយថា៖ គណៈកម្មាធិការ
ពោលខាងលើនឹងនាំចេញសេចក្តីប្រកាសជាផ្លូវការ ឬ ដំណើរការបោះ
ឆ្នោតបន្ទាប់ពីវាយតំលៃកិច្ចព្រមព្រៀង ដែរឬទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ