រដ្ឋសភាអ៊ីរ៉ង់អនុម័តគណៈរដ្ឋមន្រ្តីថ្មី

រដ្ឋសភាអ៊ីរ៉ង់អនុម័តគណៈរដ្ឋមន្រ្តីថ្មី - ảnh 1
ប្រធានាធិបតីថ្មីរបស់អ៊ីរ៉ង់Hassan Rowhaniក្នុងបទថ្លែងមតិ១នៅរដ្ឋសភា
(រូបថតៈ theiranproject)


VOVworld)-រដ្ឋសភាអ៊ីរ៉ង់នាថ្ងៃទី១៥សីហាបានអនុម័តលើបណ្តាដំណែងស្នូលក្នុង

បញ្ជីឈ្មោះគណៈរដ្ឋមន្រ្តីថ្មី រួមមានសមាជីកចំនួន១៨រូប ដោយប្រធានាធិបតីថ្មី
Hassan Rowhani ឧទ្ទេសនាម។ក្នុងរយៈពេល៤ថ្ងៃធ្វើការ (ចាប់ពីថ្ងៃទី​១២សីហា) រដ្ឋសភាអ៊ីរ៉ង់បានពិភាគ្សាពិនិត្យលើបេក្ខជនម្នាក់ៗ ក្នុងចំណោមបេក្ខជន១៨រូប

មានវត្តមានក្នុងបញ្ជីឈ្មោះ។ លទ្ធផលឲ្យដឹងថា ចំនួនបេក្ខជន១៥នាក់ ត្រូវបានអនុ
ម័តលើដំណែងស្នូល ដូចជា រដ្ឋមន្រ្តីការ បរទេស Mahammad Javad Zarif រដ្ឋមន្រ្តី
ប្រេងរ៉ែ Bijan Namdar Zanganeh ជាដើម។ មុននោះ នាថ្ងៃទី៤សីហា បន្ទាប់ពីពិធី
ធ្វើសច្ចាប្រណិធាន ប្រធានាធិបតីលើកទី៧របស់អ៊ីរ៉ង់ លោក Hassan Rowhani
បានប្រកាសបញ្ជីឈ្មោះឧទ្ទេសនាមគណៈរដ្ឋមន្រ្តីថ្មីរួមមានបេក្ខជនចំនួន១៨រូប។ ជនទាំងអស់ដែលមាន​ឈ្មោះក្នុងបញ្ជីសុទ្ធតែជាជនត្រូវបានវាយតម្លៃថាជាអ្នក
បច្ចេកាធិតេយ្យពោពេញ​ទៅដោយបទពិសោធដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ