រឹតបន្តឹងសន្តិសុខមុនពេលជំនួបជាន់ខ្ពស់អាស៊ាន - អូស្ត្រាលី

(VOVWORLD) -រដ្ឋមន្ត្រីប៉ូលីសរដ្ឋ New South Wales លោក Troy Grant បានឲ្យដឹងថា៖ ប៉ូលីសនៅស៊ីដនីនឹងមានសិទ្ធិផ្លាស់ប្ដូរទីតាំងរបស់មធ្យោបាយធ្វើដំណើរ និងហាមឃាត់ការប្រើប្រាស់យន្តហោះដែលគ្មានមនុស្សបើកនៅក្បែរតំបន់ប្រព្រឹត្តិទៅសន្និសីទនេះ។


សន្តិសុខនៅទីក្រុង ស៊ីដនីរបស់អូស្ត្រាលីត្រូវបានរឹតបន្តឹងមុនពេលប្រព្រឹត្តិទៅសន្និសីទជាន់ខ្ពស់ សហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) - អូស្ត្រាលី នាចុងសប្ដាហ៍ខាងមុខ។ ថ្លែងមតិទៅកាន់មជ្ឈដ្ឋានព័ត៌មាននាថ្ងៃទី ១៣ មិនា រដ្ឋមន្ត្រីប៉ូលីសរដ្ឋ New South Wales លោក Troy Grant បានឲ្យដឹងថា៖ ប៉ូលីសនៅស៊ីដនីនឹងមានសិទ្ធិផ្លាស់ប្ដូរទីតាំងរបស់មធ្យោបាយធ្វើដំណើរ និងហាមឃាត់ការប្រើប្រាស់យន្តហោះដែលគ្មានមនុស្សបើកនៅក្បែរតំបន់ប្រព្រឹត្តិទៅសន្និសីទនេះ។ សន្និសីទជាន់ខ្ពស់ពោលខាងលើនឹងមានការចូលរួមរបស់ថ្នាក់ដឹកនាំមកពីតំបន់អាស៊ីអាគ្នេយ៍ និងប្រទេសជាម្ចាស់ផ្ទះ។តាមផែនការរវបៀបវារៈនៃសន្និសីទនេះគឺផ្ដោតសំខាន់ទៅលើការពិភាក្សាអំពីរាល់វិធីដើម្បីពង្រឹងទំនាក់ទំនងរវាងអាស៊ាន និងអូស្ត្រាលី បញ្ហាប្រឆាំងភេរវកម្ម សន្តិសុខក្នុងតំបន់ និងគោលនយោបាយអំពីពាណិជ្ជកម្ម៕


ប្រតិកម្មទៅវិញ

ផ្សេងៗ