រាត្រីទី៤ នៃពិធីបុណ្យកាំជ្រួចអន្តរជាតិទីក្រុង Da Nang៖ អង់គ្លេស និងប៉ូឡូញ បង្ហាញពីភាពស្រស់ស្អាតនៃធម្មជាតិនៅលើផ្ទៃមេឃទីក្រុង Da Nang

(VOVWORLD) - រាត្រីទី៤ នៃពិធីបុណ្យកាំជ្រួចអន្តរជាតិ Da Nang - DIFF ២០២៣ ប្រធានបទ "របាំនៃធម្មជាតិ" បានប្រព្រឹត្តទៅនាយប់ថ្ងៃទី ២៤ ខែមិថុនា ដោយមានការសម្តែងកាំជ្រួចរបស់ក្រុមពីរគឺប៉ូឡូញ និងអង់គ្លេស។ 
រាត្រីទី៤ នៃពិធីបុណ្យកាំជ្រួចអន្តរជាតិទីក្រុង Da Nang៖ អង់គ្លេស និងប៉ូឡូញ បង្ហាញពីភាពស្រស់ស្អាតនៃធម្មជាតិនៅលើផ្ទៃមេឃទីក្រុង Da Nang - ảnh 1រាត្រីទីបួននៃពិធីបុណ្យកាំជ្រួចអន្តរជាតិ Danang - DIFF ២០២៣ ជាមួយប្រធានបទ "របាំនៃធម្មជាតិ" (រូបថត៖ VTC)

ការសម្តែងដែលមានឈ្មោះថា "កាំជ្រួចនាគ" ក្រុមប៉ូឡូញបាននាំមកនូវខ្យល់អាកាសថ្មីជាមួយនឹងពណ៌ដ៏អាថ៌កំបាំង និងមានឥទ្ធិពលនៅតាមចង្វាក់តន្ត្រីអេឡិចត្រូនិច EDM។ "កាំជ្រួចនាគ" ត្រូវបានបំផុសគំនិតដោយភាពស្រស់ស្អាតនៃស្ពាននាគ (ទីក្រុង Da Nang)។

សម្រាប់ក្រុមអង់គ្លេស (ជើងឯករង DIFF ២០១៩) បាននាំយករឿង "បំភ្លឺពិភពលោក" នាំទស្សនិកជនវិលត្រលប់ទៅ ២ ឆ្នាំមុន នៅពេលដែលពិភពលោកទាំងមូលបានជំនះឧបសគ្គ និងការលំបាកជាច្រើនដើម្បីយកឈ្នះជំងឺរាតត្បាតកូវីដ-១៩។ ក្រៅពីការសម្តែងកាំជ្រួចរវាងក្រុមទាំងពីរនេះ ក៏មានការសម្តែងសិល្បៈពិសេសៗជាច្រើនដែលមានបែបផែនដូចជា ឡាស៊ែ និងតន្ត្រីទឹកនៅលើឆាក។ ជាមួយនឹងប្រធានបទនៃរាត្រីប្រកួតប្រជែងអំពីធម្មជាតិ ការសម្តែងត្រូវបានជ្រើសរើសយ៉ាងយកចិត្តទុកដាក់។ យប់ទី៤ នៃការប្រកួតបាននាំមកសារយ៉ាងម៉ឺងម៉ាត់ថា ភពផែនដីគឺមានតម្លៃ និងស្រស់ស្អាត ដែលមនុស្សគ្រប់រូបមានទំនួលខុសត្រូវក្នុងការថែរក្សា និងការពារ។ យប់ចុងក្រោយនៃ DIFF ២០២៣ នឹងប្រព្រឹត្តទៅនៅយប់ថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២៣៕

ប្រតិកម្មទៅវិញ

ផ្សេងៗ