រាត្រីសមោសរយុវជនកងទ័ពវៀតណាម - កម្ពុជា “រួមទន្លេមេគង្គតែមួយពោរពេញទៅដោយមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ”

(VOVWORLD) -អបរអសាទរឆ្នាំមិត្តភាពវៀតណាម - កម្ពុជា ២០១៧ និងក្នងឱកាសរំលឹកខួបអនុស្សវរីយ៍លើកទី ៥០ នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម កម្ពុជា (២៦ មិថុនា ១៩៦៧ -  ២៤ មិថុនា ២០១៧)
រាត្រីសមោសរយុវជនកងទ័ពវៀតណាម - កម្ពុជា “រួមទន្លេមេគង្គតែមួយពោរពេញទៅដោយមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ” - ảnh 1 រាត្រីសមោសរយុវជនកងទ័ពវៀតណាម - កម្ពុជា “រួមទន្លេមេគង្គតែមួយពោរពេញទៅដោយមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ”

អបរអសាទរឆ្នាំមិត្តភាពវៀតណាម - កម្ពុជា ២០១៧ និងក្នងឱកាសរំលឹកខួបអនុស្សវរីយ៍លើកទី ៥០ នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម កម្ពុជា (២៦ មិថុនា ១៩៦៧ -  ២៤ មិថុនា ២០១៧) នាយប់ថ្ងៃទី ១៦ សីហា នៅទីក្រុងហូជីមិញ បានប្រព្រឹត្តិទៅកម្មវិធីរាត្រីសមោសរ យុវជនកងទ័ពវៀតណាម  - កម្ពុជា “រួមទន្លេមេគង្គតែមួយ ពោរពេញទៅដោយមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ”។ ព្រឹត្តិការណ៍នេះសំដៅអះអាងនូវចំណងមិត្តភាពជាប្រពៃណី ទំនាក់ទំនងអ្នកជិតខាងដ៏ល្អប្រសើរនៃប្រជាជាតិទាំងពីរ កងទ័ពទាំងពីរវៀតណាម  - កម្ពុជា។អញ្ជើញថ្លែងមតិនៅទីនេះ ឧត្ដមសេនីយ៍ត្រីលោក Le Hien Van អនុប្រធានអគ្គស្នងការនយោបាយកងទ័ពប្រជាជនវៀតណាមបានសង្កត់ធ្ងន់ថា កម្មវិធី រាត្រីសមោសរនេះ សំដៅឃោសនា អប់រំជំនាន់យុវជននៃប្រទេសទាំងពីរចេះគោរព និងពង្រីក ហើយផ្អែកលើមូលដ្ឋាននេះកំណត់ការទទួលខុសត្រូវ រក្សា ពូនជ្រំសម្រាប់ទំនាក់ទំនងសាមគ្គីភាព ជិតស្និទ្ធជាប្រពៃណី ដើម្បីការអភិវឌ្ឍន៍សំបូររុងរឿងនៃប្រទេសនីមួយៗ។

កម្មវិធីនេះរួមមាន ៣ វគ្គ៖ រួមទន្លេតែមួយ រួមការឈឺចាប់ ប្រកៀកស្មា  ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែង  ថែរក្សា និងពង្រីកចំណងមិត្តភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ