រាត្រីសមោសរយុវជនកងទ័ពវៀតណាម-ឡាវ

រាត្រីសមោសរយុវជនកងទ័ពវៀតណាម-ឡាវ - ảnh 1
​រាត្រីសមោសរយុវជនកងទ័ពវៀតណាម-ឡាវ​(​រូបភាព : Internet)
Vov- ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៏លើកទី​៥០ ទិវាបង្កើតទំនាក់ទំនង
កាទូតវៀត ណាម-ឡាវ​នឹង”ឆ្នាំសាមគ្គីភាព​មិត្តភាពវៀតណាម-ឡាវ​” នាយប់ថ្ងៃ
ទី​១សីហា​នៅ​Son Tay ហាណូយ​ អគ្គស្នងការនយោបាយកងទ័ពប្រជាជនវៀត
ណាមបានរៀបចំកម្មវិធី រាត្រីសមោសរយុវជនកងទ័ពវៀតណាម-ឡាវ​ដោយ
ប្រធានបទ“​ រួមជួរភ្នំ​ Truong Son -​ជ្រាលជ្រៅចំណងសមមិត្ត ”។​ថ្លែងមតិបើក
រាត្រីសមោសរ​​ឧត្តមសេនីយ៏ទោ Dao Duy Minh​-នាយរងអគ្គស្នងការនយោបាយ
កងទ័ពប្រជាជនវៀតណាមសង្កត់ធ្ងន់ទៅលើ សារសំខាន់នៃទំនាក់ទំនងរវាង
ប្រទេសទាំង២​វៀតណាម-ឡាវព្រមទាំងអះអាងថា៖ ចំពោះកងទ័ពប្រជាជន
វៀតណាម​ ទំនាក់ទំនងនេះ​ជាការរស់នៅ  ជាមនោសញ្ចេតនា ជិតស្នីទ​ មុនក៏
ដូចជាក្រោយនិងមិនអាចបំបែកបានឡើយ។​ ឧត្តមសេនីយ៏ទោ Dao Duy Minh​
-​ក៏បញ្ជាក់ថា៖ទំនាក់ទំនងការពារជាតិទ្វេភាគីរវាងវៀតណាមនឹងឡាវ ត្រូវបាន ពង្រឹងពង្រីកដោយឥតឈប់ឈរពិសេសគឺត្រូវបានកំលាំងយុវជនកងទ័ពនៃ
ប្រទេសទាំង២​បន្ត​ អភិវឌ្ឌ្យន៏។
រាត្រីសមោសរយុវជនកងទ័ពវៀតណាម-ឡាវ - ảnh 2
ឈុតសម្តែង១នៅរាត្រីសមោសរ(​រូបភាព:Internet)

 “ ជាកំលាំងអនុវត្តដោយផ្ទាល់រាល់ភារកិច្ចរបស់កងទ័ព ក្នុងរយះបណ្តា
ឆ្នាំកន្លងទៅ​កម្មាភិបាល យុវជនកងទ័ពនៃប្រទេសទាំង២​វៀតណាមឡាវបានបន្ត
នឹងពង្រីកល្អ ប្រពៃណីដ៏ត្រចះត្រចង់របស់ប្រទេស​​ ប្រជាជាតិនឹងកងទ័ពនៃ
ប្រទេសទាំង២​​ ស្មាកៀក ស្មាក្នុងប៉ុព្វហេតុកសាងនឹងការពារមាតុភូមិ​ សក្តិសម
ជាកំលាំងនយោបាយ​ កំលាំង ប្រយុទ្ធ ស្មោះត្រង់​​ គួរឲ្យទុកចិត្តរបស់បក្ស​រដ្ឋ
នឹងប្រជាជននៃប្រទេសទាំង២​”។ រាត្រីសមោសរយុវជនកងទ័ពវៀតណាម-ឡាវ
ជាសកម្មភាពល្អ​១​រួមចំណែកបង្កើន ទំនាក់ទំនងមិត្តភាព​កិច្ចសហប្រតិបត្តិការ
លើគ្រប់វិស័យរវាងប្រទេសទាំង២​វៀតណាម-ឡាវឲ្យកាន់តែខ្លាំងក្លាថែមទឿត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ