រៀបចំផែនការធានាសុវត្ថិភាពសំរាប់សហគមន៍ជនវៀតណាមនៅលីបី

រៀបចំផែនការធានាសុវត្ថិភាពសំរាប់សហគមន៍ជនវៀតណាមនៅលីបី - ảnh 1
រៀបចំផែនការធានាសុវត្ថិភាពសំរាប់សហគមន៍ជនវៀតណាមនៅលីបី (VOV)

        Vovworld-នារសៀលថ្ងៃទី៣១កក្កដា(តាមម៉ោងវៀតណាម) ក្រុមការងារ​មួយ
របស់ស្ថានទូតវៀតណាមប្រចាំនៅទួរគីដឹកនាំដោយឯកអគ្គរដ្ឋទូត Nguyen The
Cuong បានទៅកាន់ព្រលានយន្តហោះ Istabul ដើម្បីជួបប្រាស្រ័យជាមួយ​ក្រុមពលករ
វៀតណាមចំនួន៩៣នាក់ក្នុងចំណោមពលករវៀតណាមចំនួន២០៦នាក់នៅលីបី
ដែលត្រូវបានបញ្ជូនទៅទួរគីដើម្បីធ្វើមាតុភូមិនិវត្ត។ ស្ថានទូតវៀតណាមប្រចាំនៅ
ទួរគីបានជួបធ្វើការជាមួយក្រុមហ៊ុនរបស់ទួរគី​ដើម្បីស្វែងរកវិធានការបញ្ជូនបណ្ដា
ពលករនេះត្រឡប់មកប្រទេសវិញប្រកប​ដោយសុវត្ថិភាព។ ឯកអគ្គរដ្ឋទូត Nguyen
The Cuong បានឲ្យដឹងថា៖

        “យើងខ្ញុំក៏ត្រៀមការជួយឧបត្ថម្ភពិសេសគឺអំពីសុខភាព។​យើងខ្ញុំត្រៀម​ខ្លួន​ជា
ស្រេចទាក់ទងនិងផ្ដល់ឲ្យគេ ក្នុងករណីធ្ងន់អាចបញ្ជូនទៅមន្ទីពេទ្យ។​ យើងខ្ញុំ​ផ្ញើរ
កំណត់ទូតជូនអង្គការអន្តោប្រវេសន៍អន្តរជាតិ (IOM) នៅក្រុង Ankara និង Istabul។ យើងខ្ញុំនឹងធ្វើការផ្ទាល់ជាមួយ IOM នៅក្រុង Istabul ដើម្បីស្វែងយល់​ព័ត៌មាន​អំពី
ក្រុមពលករផ្សេងទៀតរបស់វៀតណាមប្រសិនបើមាន។”

        ក្នុងពេលជាមួយនោះ នៅលីបី ស្ថានទូតវៀតណាមប្រចាំនៅប្រទេសនេះក៏
រៀបចំ​ផែនការធានាសន្តិសុខសុវត្ថិភាពឲ្យទីស្ដីការកម្មាភិបាលបុគ្គលិកនិង
សហគមន៍ជនវៀតណាមផងដែរ។ តាមគំរោងមានពលករវៀតណាមប្រមាណ
៨០០នាក់ដែល​ធ្វើ​ការឲ្យក្រុមហ៊ុនកូរ៉េខាងត្បូងមួយនៅលីបីនឹងបានធ្វើមាតុភូមិ
និវត្តន៍តាមផ្លូវ​អាកាសឆ្លងទីក្រុងគែ(អេហ្ស៊ីប)នាថ្ងៃទី២សីហា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ