រៀបចំរចនាសម្ព័ន្ធឡើងវិញដើម្បីបង្កើនប្រសិទ្ធភាពនៃវិស័យឧស្សាហកម្មធ្យូងថ្ម

រៀបចំរចនាសម្ព័ន្ធឡើងវិញដើម្បីបង្កើនប្រសិទ្ធភាពនៃវិស័យឧស្សាហកម្មធ្យូងថ្ម - ảnh 1
បនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Trinh Dinh Dung ថ្លែងមតិ (រូបថតៈ VGP/Xuân Tuyến)

(VOVworld)-នាថ្ងៃទី២៥មិថុនា ក្នុងជំនួបធ្វើការជាមួយសម្ព័ន្ពក្រុមហ៊ុនឧស្សាហកម្ម
ធ្បូងថ្ម-រ៉ែវៀតណាម ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Trinh Dinh Dung
 បានចាត់ទុកថា ការងាររៀបចំរចនាសម្ព័ន្ធវិស័យឧស្សាហកម្មធ្បូងដែលកំពុងបាន
អនុវត្តនោះទទួលបានលទ្ធផលជាជំហានដំបូង ប៉ុន្តែដើម្បីអភិវឌ្ឍន៍ឲ្យបានល្អថែមទៀត
 វិស័យនេះត្រូវលើកកំពស់ពលានុភាព ចុះតម្លៃនិងធានាបរិយាកាសធ្វើអាជីវកម្មផងដែរ
។ ស្តីពីដំណោះស្រាយរយៈមធ្យមនិងយូរអង្វែង លោក Trinh Dinh Dung បានស្នើរឲ្យ
 វិស័យឧស្សាហកម្មធ្បូងថ្ម បន្តជម្រុញការងារត្រួតពិនិត្យ និងវាយតម្លៃនូវធនធានធម្ម
 ជាតិ ធ្វើជាមូលដ្ឋានសម្រាប់ការរៀបចំផែនការអភិវឌ្ឍន៍វិស័យនេះនាពេលខាងមុខ។
លោក Trinh Dinh Dung ក៏បានស្នើរឲ្យ សម្ព័ន្ពក្រុមហ៊ុនឧស្សាហកម្មធ្បូងថ្ម-រ៉ែវៀត
ណាម​ផ្តោតការយកចិត្តទុកដាក់ពិសេសទីលើជីវភាពរស់នៅរបស់កម្មករ មុនបង្អស់គឺ
ធានាសុវត្ថិភាពពលកម្ម បន្ទាប់មកទៀតគឺបញ្ហាផ្ទះស្នាក់នៅ បង្កើនចំណូល និងលើក
កំពស់ជីវភាពខាងវប្បធម៌និងស្មារតីសម្រាប់កម្មករ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ