រួមដៃគ្នាដើម្បីការពារកុមារនិងស្ត្រីនៅតាមទីតាំងចត្តាឡីស័ក

(VOVWORLD) - ក្នុងបរិបទនៃជំងឺរាតត្បាត COVID-19 ប៉ុន្តែកុមារនិងស្ត្រីរាប់ពាន់នាក់នៅតាមទីតាំងចត្តាឡីស័កលើទូទាំងប្រទេសតែងតែទទួលបានការធានាសុវត្ថិភាព គឺដោយសារការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលវៀតណាម អង្គការ UNICEF និង UN WOMEN។ 
រួមដៃគ្នាដើម្បីការពារកុមារនិងស្ត្រីនៅតាមទីតាំងចត្តាឡីស័ក - ảnh 1 ការព្យាបាលអ្នកជំងឺលេខ ២៦៨ ដែលឆ្លង COVID-19 នៅទីតាំងចត្តាឡីស័កនៃមន្ទីរពេទ្យពហុព្យាបាលស្រុក Dong Van (ខេត្ត Ha Giang) (រូបថត៖ TTXVN)

នាថ្ងៃទី ៣ ឧសភា មូលនិធិកុមារនៃអង្គការសហប្រជាជាតិ ( UNICEF) ប្រចាំនៅវៀតណាម, ស្ថាប័ននៃអង្គការសហប្រជាជាតិទទួលបន្ទុក សម ភាពយេនឌ័រនិងការប្រគល់សិទ្ធិដល់ស្ត្រី (UN WOMEN) ប្រចាំនៅវៀត ណាម និងក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម បានចេញសេចក្តីប្រកាសព័ត៌មានរួមស្តីពីការការពារកុមារ និងស្ត្រីនៅតាមទីតាំងចត្តាឡីស័ក។

សេចក្តីថ្លែងការណ៍នេះ បានសង្កត់ធ្ងន់ថា ក្នុងបរិបទនៃជំងឺរាតត្បាត COVID-19 ប៉ុន្តែកុមារនិងស្ត្រីរាប់ពាន់នាក់នៅតាមទីតាំងចត្តាឡីស័កលើទូទាំងប្រទេសតែងតែទទួលបានការធានាសុវត្ថិភាព គឺដោយសារការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលវៀតណាម អង្គការ UNICEF និង UN WOMEN។ លោក Dang Hoa Nam ប្រធាននាយកដ្ឋានកុមារនៃក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ច បានបញ្ជាក់ថា ក្នុងការប្រយុទ្ធប្រឆាំងនឹង COVID-19 នេះ រដ្ឋាភិបាលវៀតណាមបានយកអាយុជីវិតរបស់ប្រជាជន ជាពិសេសកុមារនិងស្ត្រីជាអាទិភាពកំពូល។ តាមនោះ កុមារនិងស្ត្រីត្រូវបានផ្តល់ព័ត៌មាន បំណិនចំបាច់ ការលើកទឹកចិត្តនិងជំនួយឧបត្ថម្ភពេញលេញផងដែរ៕

 

 

ប្រតិកម្មទៅវិញ

ផ្សេងៗ