រយៈពេល ១១ ឆ្នាំនៃគ្រោះមហន្តរាយរលកយក្សស៊ូណាមិ និងការរញ្ជួយដី - ក្ដីឈឺចាប់មិនទាន់ធូរស្រាលឡើយ

(VOVWORLD) - នៅឯរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ដែលមានទីតាំងនៅជិតឆ្នេរសមុទ្រនោះ រលកយក្សស៊ូណាមិបានវាយប្រហារបំផ្លាញប្រព័ន្ធធ្វើត្រជាក់នៃរោងចក្រថាមពលនុយក្លេអ៊ែរទាំងស្រុង បណ្តាលឱ្យមានគ្រោះមហន្តរាយយ៉ាងធ្ងន់ធ្ងរ ហើយធ្វើឱ្យតំបន់លំនៅដ្ឋាននៅជុំវិញរងវិទ្យុសកម្ម។
រយៈពេល ១១ ឆ្នាំនៃគ្រោះមហន្តរាយរលកយក្សស៊ូណាមិ និងការរញ្ជួយដី - ក្ដីឈឺចាប់មិនទាន់ធូរស្រាលឡើយ - ảnh 1ទីក្រុង Rikuzentakata ខេត្ត Iwate ត្រូវបានលិចនៅក្រោមទឹកកាលពីថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១១ (រូបថត៖ KYODO)

កាលពី ១១ ឆ្នាំមុន ពិភពលោកមិនអាចបំភ្លេចបាននូវគ្រោះមហន្តរាយចំនួន ២ ដ៏គួរឱ្យរន្ធត់ដែលបានកើតឡើងនៅថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១១ នៅប្រទេសជប៉ុន។ ការរញ្ជួយដីនៅ Honshu កម្រិត ៩,១ រ៉ិចទ័រ បានចាប់ផ្ដើមចេញពីកោះ Honshu ភាគឦសាន ប្រទេសនេះដោយបង្ករលកយក្សស៊ូណាមិ ដែលមានកម្ពស់រហូតដល់ ៤០ ម៉ែត្រ ហើយបានបោកខ្ទប់មកលើដីគោក។ មនុស្សជាង ១៨ ០០០ នាក់បានស្លាប់ឬបាត់ខ្លួន ហើយមានមនុស្សជាង ៦០០០ នាក់ទៀតបានរងរបួស។ ទីរួមស្រុកជាច្រើនត្រូវបានលុបចេញពីផែនទី។ នៅឯរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ដែលមានទីតាំងនៅជិតឆ្នេរសមុទ្រនោះ រលកយក្សស៊ូណាមិបានវាយប្រហារបំផ្លាញប្រព័ន្ធធ្វើត្រជាក់នៃរោងចក្រថាមពលនុយក្លេអ៊ែរទាំងស្រុង បណ្តាលឱ្យមានគ្រោះមហន្តរាយយ៉ាងធ្ងន់ធ្ងរ ហើយធ្វើឱ្យតំបន់លំនៅដ្ឋាននៅជុំវិញរងវិទ្យុសកម្ម។ អស់រយៈពេល ១១ ឆ្នាំ ក្រោយពីគ្រោះមហន្តរាយនេះ ផលប៉ះពាល់អវិជ្ជមាន និងផលវិបាករបស់វាទៅលើបរិស្ថាន និងសង្គមជប៉ុននៅតែធំធេងណាស់។ រដ្ឋាភិបាលជប៉ុនបានចំណាយទឹកប្រាក់ប្រមាណ ៣០០ ពាន់លានដុល្លារអាមេរិកដើម្បីស្ថាបនាតំបន់ Tohoku ឡើងវិញ ដែលរងការបំផ្លិចបំផ្លាញដោយការរញ្ជួយដី និងរលកយក្សស៊ូណាមិ ប៉ុន្តែគេនៅតែព្រួយបារម្ភអំពីកម្រិតវិទ្យុសកម្មខ្ពស់នៅតំបន់ជុំវិញរោងចក្រ Fukushima ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ