រំលឹកខួបលើកទី ១ ទិវាបង្កើតអាគារវប្បធម៌អាស៊ាននៅកូរ៉េខាងត្បូង

(VOVWORLD) -អាគារវប្បធម៌អាស៊ានបានបង្កើតឡើងតាមយៈក្រសួងការបរទេសកូរ៉េខាងត្បូង រួមជាមួយការជួយឧបត្ថម្ភរបស់រដ្ឋអំណាចទីក្រុង Busan។
រំលឹកខួបលើកទី ១ ទិវាបង្កើតអាគារវប្បធម៌អាស៊ាននៅកូរ៉េខាងត្បូង - ảnh 1 អាគារវប្បធម៌អាស៊ាននៅកូរ៉េខាងត្បូង

នារសៀលថ្ងៃទី ១២ កញ្ញា នៅទីក្រុង Busan ភាគខាងត្បូងកូរ៉េខាងត្បូង បានប្រព្រឹត្តិទៅពិធី រំលឹកខួបលើកទី ១ ទិវាបង្កើតអាគារវប្បធម៌អាស៊ាននៅកូរ៉េខាងត្បូង។ អាគារវប្បធម៌អាស៊ានបានបង្កើតឡើងតាមយៈក្រសួងការបរទេសកូរ៉េខាងត្បូង រួមជាមួយការជួយឧបត្ថម្ភរបស់រដ្ឋអំណាចទីក្រុង Busan។ អាគារវប្បធម៌នេះ គឺជាសំណង់វប្បធម៌ជាលើកដំបូងរវាងកូរ៉េខាងត្បូង និងអាស៊ាន នៅក្រៅប្លុកអាស៊ាន។ ក្នុងឱកាសរំលឹកខួបលើកទី ១ ទិវាបង្កើតនោះ អាគារវប្បធម៌អាស៊ាន បានរៀបចំពិព័រណ៍ដោយមានឈ្មោះថា អាស៊ានសប្បាយរីករាយ និងបណ្ដាព្រឹត្តិការផ្សេងៗទៀត។ អាស៊ានសប្បាយរីករាយគឺជាពិព័រណ៍ពិសេសលើកទី ៥ នៃអាគារវប្បធម៌អាស៊ាន ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ