រំលឹកខួបអនុស្សាវរីយ៍​លើក​ទី​ ១០ ទិវាដែល​​បទចម្រៀងប្រជាប្រិយ Vi Giam Nghe Tinh ត្រូវបានលើកតម្កើងដោយ​អង្គការ UNESCO

(VOVWORLD) - នាយប់ថ្ងៃទី ២៣ ខែវិច្ឆិកា នៅទីក្រុង Vinh ខេត្ត Nghe An បានរៀបចំយ៉ាងឧឡារិកនូវពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ១០ ទិវាដែលបទចម្រៀងប្រជាប្រិយ Vi Giam ត្រូវបានអង្គការ UNESCO ទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីតំណាងរបស់មនុស្សជាតិ (២៧ វិច្ឆិកា ២០១៤-២៧ វិច្ឆិកា ២០២៤)។

ចំណុចស្នូលនៃពិធីនេះគឺកម្មវិធីសិល្បៈ "Vi Giam ស្រុកកំណើតបំភ្លឺរស្មី" រួមមាន ៣ ជំពូក៖ ដួងព្រលឹងនៃស្រុកកំណើត; Vi Giam ចិញ្ចឹមអ្នកមានទេពកោសល្យ; បង្រួបបង្រួមនិងបំភ្លឺរស្មី។ តាមរយៈទំនុកចម្រៀងនិងរបាំ កម្មវិធីសិល្បៈបានអះអាងថា Vi Giam មានកម្លាំងរស់ដ៏ខ្លាំងក្លានិងជាប្រភពនៃប្រវត្តិសាស្ត្រវប្បធម៌ ដែលបានបណ្ដុះចរិតលក្ខណៈខាងស្មារតីរបស់ប្រជាជន Nghe - Tinh។

រំលឹកខួបអនុស្សាវរីយ៍​លើក​ទី​ ១០ ទិវាដែល​​បទចម្រៀងប្រជាប្រិយ Vi Giam Nghe Tinh ត្រូវបានលើកតម្កើងដោយ​អង្គការ UNESCO - ảnh 1ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ១០ ទិវាដែលបទចម្រៀងប្រជាប្រិយ Vi Giam Nghe Tinh ត្រូវបានទទួលស្គាល់ដោយអង្គការ UNESCO។ រូបថត៖ nhandan.vn

ក្នុងពិធីនេះ ក៏មានអង្គភាព និងបុគ្គលចំនួន១០ បានទទួលប័ណ្ណសរសើរពីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ផងដែរ; សមូហភាពនិងបុគ្គលចំនួន ២០បានទទួលប័ណ្ណសរសើរពីប្រធានគណៈកម្មាធិការប្រជាជនខេត្ត Nghe An ចំពោះការរួមចំណែកដ៏ឆ្នើមក្នុងការថែរក្សា និងផ្សព្វផ្សាយតម្លៃបេតិកភណ្ឌចម្រៀងប្រជាប្រិយ Vi Giam ក្នុងដំណាក់កាល ២០១៤-២០២៤។

ក្រៅពីការរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍ ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ៣០ ខែវិច្ឆិកា នៅខេត្ត Nghe An និងខេត្ត Ha Tinh ក៏បានប្រព្រឹត្តិទៅសកម្មភាពពិសេសជាច្រើន ដូចជា៖ មហោស្រពសិល្បៈប្រជាប្រិយប្រពៃណី “វៀតណាម - ពណ៌នៃបេតិកភណ្ឌ”; ពិធីប្រគល់រង្វាន់សម្រាប់ការប្រឡងនិពន្ធទំនុកច្រៀងសម្រាប់បទចម្រៀងប្រជាប្រិយ Vi Giam; ការតាំងបង្ហាញសិល្បៈចម្លាក់ពន្លឺ; ពិព័រណ៍ “អាវផាយវៀតណាម” និងកម្មវិធីផ្លាស់ប្តូរសិល្បៈជាច្រើនទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ