រំលឹកខួបអនុស្សាវរីយ៍លើកទី ៥០ នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម - កម្ពុជា

(VOVWORLD) -នាព្រឹកថ្ងៃទី ២៩ មិថុនា គណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ៥០ នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម  - កម្ពុជា(២៤ មិថុនា ឆ្នាំ ១៩៦៧ - ២៤ មិថុនា ឆ្នាំ ២០១៧)។
រំលឹកខួបអនុស្សាវរីយ៍លើកទី ៥០ នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម  - កម្ពុជា - ảnh 1រំលឹកខួបអនុស្សាវរីយ៍លើកទី ៥០ នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម  - កម្ពុជា 

     នាព្រឹកថ្ងៃទី ២៩ មិថុនា គណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ៥០ នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម  - កម្ពុជា(២៤ មិថុនា ឆ្នាំ ១៩៦៧ - ២៤ មិថុនា ឆ្នាំ ២០១៧)។ នាថ្ងៃទី ២៤ មិថុនា ឆ្នាំ ១៩៦៧ វៀតណាម និងកម្ពុជាបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការ ហើយបានកត់ត្រានូវទំព័រប្រវត្តិសាស្ត្រថ្មីក្នុងទំនាក់ទំនងរវាងប្រទេសជិតខាងទាំងពីរ។ ៥០ ឆ្នាំកន្លងទៅ ប្រជាជននៃប្រទេសទាំងពីរជានិច្ចកានៅក្បែរគ្នាក្នុងចលនាតស៊ូប្រឆាំងលទ្ធិចក្រពត្តិនិយមដើម្បីបុព្វហេតុឯករាជ្យជាតិ និងរំដោះប្រជាជនកម្ពុជាឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត។ ទន្ទឹមនឹងការអភិវឌ្ឍន៍ដ៏ខ្លាំងក្លានៃប្រទេសទាំងពីរក្នុងរយៈពេលកន្លះសតវត្សកន្លងទៅនោះ ទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីត្រូវបានឡើងកំពស់ថ្មីមួយទៀតតាមពាក្យស្លោក“ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង”។សមិទ្ធិផលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរត្រូវបានសរឲ្យឃើញលើវិស័យជាច្រើនដូចជា៖ នយោបាយ សេដ្ឋកិច្ច វប្បធម៌សង្គម សន្តិសុខ ការពារជាតិជាដើម។ ដោយផ្អែកលើស្មារតីគោរពឯករាជ្យ អធិបតេយ្យភាព សាមគ្គីភាព មិត្តភាព រួមគ្នាអភិវឌ្ឍន៍ ទំនាក់ទំនងលើវស័យនយោបាយនៃប្រទេសទាំងពីរត្រូវបានរឹតបន្តឹងពីមួយថ្ងៃទៅមួយថ្ងៃ។

       នាព្រឹកថ្ងៃដដែល នៅទីក្រុងហូជីមិញ បានប្ររព្ធឡើងការតាំងពិព័រណ៍ "មិត្តភាពជាប្រពៃណី សាមគ្គីភាព កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម - កម្ពុជា"។ ការតាំងពិព័រណ៍នេះបានតាំងបង្ហាញរូបថតចំនួណ ៩០ ផ្ទាំង ហើយបានឆ្លុះបញ្ចាំងនូវចំណងសាមគ្គីភាពរវាងវៀតណាម - កម្ពុជា កាលពីពេលវេលាដំបូងនៃការតស៊ូប្រឆាំងសត្រូវរួម ដណ្ដើមឯករាជ្យ រហូតដល់ពេលបច្ចុប្បន្ននេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ