រលកធ្វើបាតុកម្មនៅបារាំងមានបម្រែបម្រូលយ៉ាងស្មុគស្មាញ

(VOVWORLD) -បាតុករ អាវលឿងរាប់សិបនាក់នៅបារាំងបានស្ទាក់ផ្លូវចូលទៅក្នុងឃ្លាំងស្តុកឥន្ធនៈនាថ្ងៃទី ៣ ខែធ្នូ ខណៈដែលរលកធ្វើបាតុកម្មប្រឆាំងជំទាស់សេចក្ដីសម្រេចដំឡើងតម្លៃឥន្ធនៈនៅទូទាំងអឺរ៉ុប ក្នុងរយៈពេល ៣ សប្ដាហ៍ ហើយមិនទាន់មានសញ្ញាបន្ធូរស្រាលនៅឡើយ។
រលកធ្វើបាតុកម្មនៅបារាំងមានបម្រែបម្រូលយ៉ាងស្មុគស្មាញ - ảnh 1រលកធ្វើបាតុកម្មនៅប្រទេសបារាំងកាន់តែស្មុគស្មាញ។ (ប្រភព: The New York Times)

មានមនុស្សចំនួនប្រមាណ ៥០ នាក់ បានហ៊ុំព័ទ្ធឃ្លាំងស្តុកប្រេងឥន្ធនៈ នៅកំពង់ផែ Fos-sur-Mer ជិតទីក្រុង Marseille។ លើសពីនេះទៀត ចរាចរណ៍ក៏កកស្ទះនៅតាមផ្លូវហាយវ៉េទៅកាន់ទីក្រុងនានាភាគខាងត្បូង ក្នុងបរិបទដែលការធ្វើបាតុកម្ម បានកើតឡើងដើម្បីប្រឆាំងជំទាស់រាល់គោលនយោបាយ ដំឡើងតម្លៃឥន្ធនៈ ជួយឧបត្ថម្ភសហគ្រាសរបស់ប្រធានាធិបតី Emmanuel Macron។

នាថ្ងៃទី ៣ ខែធ្នូ ការធ្វើបាតុកម្មបានរីករាលដាលដល់សាលារៀនចំនួន ១០០ នៅទូទាំងប្រទេស ដោយសារសិស្សានុសិស្សបានប្រឆាំងជំទាស់បទបញ្ញត្តិថ្មីស្ដីពីការចូលរៀនថ្នាក់ឧត្តមសិក្សារបស់រដ្ឋាភិបាលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ