រុស្ស៊ី- អាជ្ញាធរទីក្រុង Saint-Petersburg នឹងរៀបចំពិព័រណ៍អំពីសង្គ្រាមវៀតណាម

(VOVWORLD) - ប្រធានគណៈកម្មាធិការកិច្ចការបរទេសទីក្រុង Saint-Petersburg លោក Evgeny Grigoriev និងនាយកសារមន្ទីរពេទ្យយោធា លោក Anatoly Budko ថ្មីៗនេះបានចុះហត្ថលេខាលើការអនុម័តលើការតាំងពិពណ៌ "ការឈឺចាប់អ្នកស្ថិតនៅក្នុងបេះដូងរបស់ខ្ញុំ ប្រទេសវៀតណាមរបស់ខ្ញុំអើយ!"។
រុស្ស៊ី-  អាជ្ញាធរទីក្រុង Saint-Petersburg នឹងរៀបចំពិព័រណ៍អំពីសង្គ្រាមវៀតណាម - ảnh 1 ប្រធានគណៈកម្មាធិការកិច្ចការបរទេសទីក្រុង Saint-Petersburg លោក Evgeny Grigoriev និងនាយកសារមន្ទីរពេទ្យយោធា លោក Anatoly Budko 

ការតាំងពិព័រណ៍គ្រោងនឹងរៀបចំនៅខែមេសា ឆ្នាំ២០១៩ ខាងមុខ ហើយនេះគឺជាសកម្មភាពដំបូងបង្អស់របស់ប្រទេសរុស្ស៊ីក្នុងក្របខ័ណ្ឌឆ្នាំទំនាក់ទំនងរវាងវៀតណាមនិងរុស្ស៊ី។    

ពិព័រណ៍នេះនឹងមានពីរផ្នែកគឺ វៀតណាមនៅក្នុងសម័យសង្គ្រាមតាមរយៈសាក្សីប្រវត្តិសាស្រ្តជាវេជ្ជបណ្ឌិតពេទ្យយោធា លោក Matvey Voitenko ប្រធានក្រុមអ្នកជំនាញការសូវៀតដែលបានបញ្ជូនទៅប្រទេសវៀតណាមក្នុងឆ្នាំ 1969 និងមួយទៀតគឺវៀតណាមជាប្រទេសប្រកបដោយសន្តិភាព។  លើសពីនេះទៀត ពិព័រណ៍ក៏នឹងរៀបចំសកម្មភាពផ្សេងៗជាច្រើនទៀត ដូចជាការជួបប្រាស្រ័យទាក់ទងរវាងអតីតយុទ្ធជន ព្រមទាំងសកម្មជនវប្បធម៌និងវិទ្យាសាស្រ្តវៀតណានិង ម៉ោងរៀនប្រវត្តិសាស្រ្តតាមរយៈសកម្មភាពក្រៅផ្លូវការ និងផ្សាយចេញ សៀវភៅនិងខ្សែភាពយន្តជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ