រុស្ស៊ី អ៊ុយក្រែន និង EU មិនទាន់ទទួលបានសម្លេងរួមអំពីបញ្ហាឧស្ម័នដុត

                   

រុស្ស៊ី អ៊ុយក្រែន និង EU មិនទាន់ទទួលបានសម្លេងរួមអំពីបញ្ហាឧស្ម័នដុត - ảnh 1

(VOVworld)-វង់ចរចារត្រីភាគីលើកទី៥អំពីឧស្ម័នដុតរវាង រុស្ស៊ី អ៊ុយក្រែន និង EUនា
ថ្ងៃទី៩មិថុនា នៅទីក្រុង Brussels (បែលហ្សីក) ទើបនឹងបានបិទបញ្ចប់ប៉ុន្តែភាគីនានា
មិនទាន់ដោះស្រាយបានរាល់ការខ្វែងគំនិត ដែលទាក់ទិនដល់ ប្រភពថាមពល
ព័ណ៌បៃតងនេះ។ សមាជិក EU ទទួលបន្ទុកថាមពលលោក Guenther Oettinger បាន
ឲ្យដឹងថា ភាគីទាំងបីបានពិភាក្សាអំពីបញ្ហាជាច្រើន ក្នុង នោះមានបញ្ហាថ្លៃឧស្ម័នដុត បណ្តាកិច្ចសន្យាដែលបានចុះហត្ថលេខា ប្រទេស ជិតខាងក៏ដូចជាស្ថានភាពនា
បច្ចុប្បន្ន។ តាមរដ្ឋមន្តី្រក្រសួងថាមពលរុស្ស៊ីលោក Alexander Novak ថា ក្នុងក្រប
ខ័ណ្ឌនៃវគ្គចរចារនេះ ភាគីទាំងបីក៏បានពិភាក្សា អំពីការធានាដឹកជញ្ចូនឧស្ម័នដុត
ទៅកាន់អឺរ៉ុបនិងការបូមឧស្ម័នដុតពីបណ្តាអាងទឹក ក្រោមដីជាដើម៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ