រុស្ស៊ី អាល្លឺម៉ង់ បារាំងជម្រុញការឈប់បាញ់នៅអ៊ុយក្រែន

រុស្ស៊ី អាល្លឺម៉ង់ បារាំងជម្រុញការឈប់បាញ់នៅអ៊ុយក្រែន - ảnh 1
អធិការបតីអាល្លឺម៉ងលោកស្រី Angela Merkel និងប្រធានាធិបតី
បារាំងលោក Francois Hollande (រូបថតៈ dantri.vn)


(VOVworld)-អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel នាថ្ងៃទី១៤មិថុនាបាន សម្តែងការព្រួយបារម្ភជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin អំពីការដែល បាតុករនៅភាគអាគ្នេយ៍ប្រទេសអ៊ុយក្រែន បានបាញ់ ធ្លាក់យន្តហោះដឹកជញ្ចូន
១គ្រឿងរបស់កងទ័ពអុយក្រែនបណ្តាលឲ្យមនុស្សចំនួន៤៩នាក់ត្រូវ ស្លាប់​ ព្រម
ទាំងចាត់ទុកថា បទឈប់បាញ់១នឹងមានសារៈសំខាន់ណាស់។ តាមសេច ក្តី
ប្រកាសរបស់រដ្ឋាភិបាលអាល្លឺម៉ង់ថា លោកស្រី Merkel និងប្រធានាធិបតីបារាំង
លោក Francois Hollande បានជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Putin អំពី
រឿងរ៉ាវ ពោលខាងលើក្នុងនោះសម្តែងការព្រួយបារម្ភអំពីការបាញ់ធ្លាក់យន្ត
ហោះនៅអ៊ុយក្រែន ។ រដ្ឋាភិបាលបារាំងក៏បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់
របស់បទឈប់បាញ១នៅ ប្រទេសអ៊ុយក្រែនដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ