រុស្ស៊ីគាំទ្រតួនាទីស្នូលរបស់អាស៊ាន


រុស្ស៊ីគាំទ្រតួនាទីស្នូលរបស់អាស៊ាន - ảnh 1
រុស្ស៊ីគាំទ្រតួនាទីស្នូលរបស់អាស៊ាន (Image: VNA)

(VOVworld) – ថ្លែងមតិនៅទីស្នាក់ការលេខាធិការដ្ឋានអាស៊ាននៅទីក្រុង Jakarta
ឥណ្ឌូណេស៊ី នាថ្ងៃទី ៩ កុម្ភៈ អនុរដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ី លោក Igor
Morgulov បានអះអាងថា៖ ម៉ូស្គូគាំទ្រតួនាទីស្នូលរបស់អាស៊ាននិងគោលជំហរ
ជំរុញទំនាក់ទំនង សហប្រតិបត្តិការជាមួយអង្គការនេះ។ មុននោះ ក្នុងជំនួបជា
មួយអគ្គលេខាធិការ អាស៊ាន លោក Le Luong Minh អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី
លោក Morgulov បានវាយតំលៃខ្ពស់ចំពោះការខំប្រឹងប្រែងនិងសមិទ្ធិផលដែល
បណ្ដាប្រទេសអាស៊ាន ទទួលបានក្នុងការកសាងសហគមន៍អាស៊ាន រួមចំណែក
នាំមកផលប្រយោជន៍ជាក់ ស្តែងសំរាប់តំបន់។ លោក Morgulov បានអះអាងថា៖ រុស្ស៊ីត្រៀមខ្លួនជាស្រេចផ្តល់ ជំនួយក្នុងសមាហរណកម្មតំបន់របស់អាស៊ាន ហើយយកចិត្តទុកដាក់ជំរុញកិច្ចសហ ប្រតិបត្តិការជាមួយអាស៊ាន ជាពិសេស
លើវិស័យបង្ការប្រឆាំងនឹងការជួញដូរមនុស្ស ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍
ជាដើម។ ថ្នាក់ដឹកនាំទាំង ២ រូបក៏បានពិភាក្សាអំពី បញ្ហាផ្សេងៗទាក់ទិនដល់ទំនាក់
ទំនងសហប្រតិបត្តិការអាស៊ាន-រុស្ស៊ី។ ភាគីទាំង ២ បានទទួលស្គាល់ផែនការ
ធ្វើសកម្មភាពថ្មីដំណាក់កាល ២០១៦-២០២០ ប្រៀបដូចជា ការបន្តកម្មវិធីធ្វើ
សកម្មលើគ្រប់វិស័យនាបច្ចុប្បន្ន (PCA) ដែលនឹងអស់សុពលភាពនាចុងឆ្នាំ
២០១៥ សំដៅជំរុញកិច្ចសហប្រតិបត្តិការរវាងអាស៊ាននិងរុស្ស៊ី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ