រុស្ស៊ីចោទប្រកាន់ទួរគីឧបត្ថម្ភសំរាប់ IS

រុស្ស៊ីចោទប្រកាន់ទួរគីឧបត្ថម្ភសំរាប់ IS - ảnh 1
ទាហានជន Kurd បំពេញភារកិច្ចនៅតំបន់មួយចំណុះព្រំដែនស៊ីរី​ - ទួរគី (រូបថត៖AFP/TTXVN)

(VOVworld) - ក្រសួងការបរទេសរុស្ស៊ីនាថ្ងៃទី១៦ កុម្ភៈ បានចេញសេចក្ដីថ្លែងការណ៍
ឲ្យដឹងថា ទួរគីប្ដេជ្ញាចិត្តមិនទុកឲ្យទីប្រជុំជន Azaz របស់ស៊ីរីធ្លាក់មកលើការកាន់កាប់
របស់កងកម្លាំងជន Kurd​ ឡើយដោយសារប្រទេសនេះផ្អែកទៅលើខ្សែផ្លូវមួយដើម្បី
ផ្ដល់ឧបត្ថម្ភសំរាប់ក្រុមរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាស។អ្នកនាំពាក្យ ក្រសួងការបរ
ទេសរុស្ស៊ីលោកស្រី Maria Zakharova នៅពេលនិយាយដល់ វាស៊ីនតោននិងសម្ព័ន្ធ
ភាពយោធាក៏កំពុងធ្វើសកម្មភាពនៅស៊ីរី  បានលើកច្បាស់ ថា ដៃគូមួយចំនួនរបស់
រុស្ស៊ីបានសំណូមពរឲ្យរុស្ស៊ីមិនខិតមកជិតរបៀងមួយ កំណាត់ដែលមានប្រវែង
ចំនួន១០០គីឡូម៉ែត្រនៅលើខ្សែព្រំដែនស៊ីរី - ទួរគីជុំវិញ តំបន់ Azaz។លោកស្រី
Zakharova បានសង្កត់ធ្ងន់ថា ប្រការនេះគឺសំដៅធានាឲ្យ ការផ្គត់ផ្គង់អាវុធនិង
ស្បៀងអាហារពីទួរគីឆ្លងតំបន់នេះសំរាប់ ISនិងក្រុមភេរវកម្ម ផ្សេងៗទៀត បន្ត
ប្រព្រឹត្តទៅជារៀងរាល់ថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ