រុស្ស៊ី-ចិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យថាមពលជាច្រើន


រុស្ស៊ី-ចិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យថាមពលជាច្រើន - ảnh 1
រុស្ស៊ី-ចិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យថាមពលជាច្រើន (Image: VNA)

(VOVworld) – នាថ្ងៃទី ៩ វិច្ឆិកា ចិននិងរុស្ស៊ីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ជាច្រើនសំដៅជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថាមពល។ ប្រធានរដ្ឋចិន
លោក Xi Jinping និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានធ្វើជាកស្សិណសាក្សី ពិធីចុះហត្ថលេខាលើឯកសារពោលខាងលើ ក្នុងនោះ មានអ​នុស្សារណៈយោគយល់​គ្នាស្តីអំពីការអភិវឌ្ឍន៍ខ្សែផ្លូវផ្គត់ផ្គង់បំពង់ឧស្ម័ន្ធដុតភាគខាងលិចនិងកិច្ចព្រមព្រៀង ក្របខ័ណ្ឌសហប្រតិបត្តិការរវាងសម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័ន្ធដុតជាតិរបស់ចិននិងសម្ព័ន្ធ ក្រុមហ៊ុនថាមពលរុស្ស៊ី Gazprom។ ថ្លែងមតិនៅជំនួបមុនពេលសន្និសីទបណ្ដាថ្នាក់ដឹក នាំនៃវេទិការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកដែលបានប្រព្រឹត្តទៅនាថ្ងៃទី
១០ និងទី ១១ វិច្ឆិកា ថ្នាក់ដឹកនាំទាំង ២ រូបពោលខាងលើបានឯកភាពបង្កើនកិច្ចសហ ប្រតិបត្តិការដែលជាកត្តាសំខាន់សំដៅធានាថាមពលនៃប្រទេសទាំង ២។ ភាគីទាំង ២ បានឯកភាពអំពីការជំរុញគំរោងការសាងសង់បំពង់ឧស្ម័ន្ធដុតភាគខាងកើតដែលរុស្ស៊ី និងចិនបានចុះហត្ថលេខានាខែឧសភាកន្លងទៅ ហើយចាប់ផ្តើមការកសាងខ្សែបំពង់ ឧស្ម័ន្ធដុតភាគខាងលិចនាពេលខាងមុខ។ ក៏ក្នុងជំនួបនេះដែរ ថ្នាក់ដឹកនាំទាំង ២ រូប​ បានសន្យាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកទេសព័ត៌មានអាកាសចរណ៍
អាវកាសនិងហិរញ្ញវត្ថុផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ