រុស្ស៊ី-ចិនរិះគន់ដំណើរទស្សនានៅវិហារ Yasukuni របស់នាយករដ្ឋមន្ត្រីជប៉ុន

រុស្ស៊ី-ចិនរិះគន់ដំណើរទស្សនានៅវិហារ Yasukuni របស់នាយករដ្ឋមន្ត្រីជប៉ុន - ảnh 1
រុស្ស៊ីមានគោលជំហរដូចគ្នាជាមួយចិនអំពីបញ្ហា Yasukuni (Image: Vietnam+)

(VOVworld) – ក្នុងការចរចារតាមទូរស័ព្ទ នាថ្ងៃទី ៣០ ធ្នូ រដ្ឋមន្ត្រីការបរទេសចិន
លោក Wang Yi និងសមភាគីរុស្ស៊ី លោក Sergei Lavrov បានអះអាងថា៖ ភាគី
ទាំង ២ នឹងសហប្រតិបត្តិការអំពីរាល់បញ្ហាខាងប្រវត្តិសាស្ត្រ។ រដ្ឋមន្ត្រីកាបរ
ទេស Wang Yi បានចាត់ទុកថា៖ ដំណើរទស្សនានៅវិហារ Yasukuni របស់នាយក
រដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe គឺការព្រមាននៅកំរិតខ្ពស់ចំពោះបណ្ដាប្រទេស ស្រឡាញ់សន្តិភាពលើពិភពលោក។ ទន្ទឹមនឹងនោះ លោក Wang Yi ក៏បាន សង្កត់
ធ្ងន់ថា៖ ក្នុងឋានៈជាបណ្ដាប្រទេសទទួលបានជ័យជំនះក្នុងសង្គ្រាមពិភពលោក
ប្រឆាំងនឹងហ្វាស៊ីស្តនិយមចិននិងរុស្ស៊ីត្រូវសហការក្នុងការរក្សាតម្លាភាពនិង
សណ្តាប់ធ្នាប់ក្រោយពីសង្គ្រាមពិភពលោក។ រីឯខ្លួនវិញ រដ្ឋមន្ត្រីការបរទេស
រុស្ស៊ី លោក Sergei Lavrov បានលើកច្បាស់ថា៖ រុស្ស៊ីមានគោលជំហរដូចគ្នា
ជាមួយ ចិនអំពីបញ្ហា Yasukuni ព្រមទាំង ដាស់តឿនជប៉ុនផ្លាស់ប្តូរទស្សនៈ
អំពីប្រវត្តិសាស្ត្រខុសឆ្គងរបស់ខ្លួន។ នាថ្ងៃដ៏ដែល រដ្ឋមន្ត្រីការបរទេសចិនក៏
បានជួបចរចារតាមទូរស័ព្ទអំពីបញ្ហានេះជាមួយសមភាគីអាល្លឺម៉ង់ លោក Frank
 Walter Steinmeier ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ