រុស្ស៊ីដកខ្លួនចេញជាផ្លូវការពីសន្ធិសញ្ញាបើកចំហផ្ទៃមេឃ

(VOVWORLD) - សេចក្ដីប្រកាសរបស់ក្រសួងការបរទេសរុស្ស៊ីក៏ចាត់ទុកផងដែរថា អាមេរិកបានផ្ដួចផ្ដើមការដួលរំលំនៃសន្ធិសញ្ញាបើកចំហផ្ទៃមេឃ ហើយទទួលខុសត្រូវទាំងអស់ចំពោះបរាជ័យនៃការចរចា។
រុស្ស៊ីដកខ្លួនចេញជាផ្លូវការពីសន្ធិសញ្ញាបើកចំហផ្ទៃមេឃ - ảnh 1យន្តហោះចម្បាំងរុស្ស៊ីចូលរួមធ្វើព្យុហយាត្រាក្នុងពិធីរំលឹកខួបលើកទី៧៦ទិវាជ័យជំនះលើហ្វាស៊ីស។
(រូបថត៖ VNA)

ក្រសួងការបរទេសរុស្ស៊ី កាលពីថ្ងៃទី១៨ ខែធ្នូ បានប្រកាសថា ប្រទេសនេះបានដកខ្លួនចេញជាផ្លូវការពីសន្ធិសញ្ញាបើកចំហផ្ទៃមេឃ។ សេចក្ដីប្រកាសរបស់ក្រសួងខាងលើបាននិយាយច្បាស់ថា៖ “ការអនុវត្តសន្ធិសញ្ញានេះប្រកប ដោយប្រសិទ្ធភាពអស់រយៈពេលច្រើនទសវត្សរិ៍បានបង្ហាញឲ្យឃើញថា កិច្ចព្រមព្រៀងនេះគឺជាឧបករណ៍មួយដើម្បីពង្រឹងជំនឿទុកចិត្ត និងសន្តិសុខ ផ្ដល់ កាសបន្ថែមសម្រាប់ការវាយតម្លៃយ៉ាងសត្យានុម័តនិងមិនលំអៀងចំពោះសក្ដានុពលយោធានិងប្រតិបត្តិការយោធារបស់ប្រទេសហត្ថលេខី”។ សេចក្ដីប្រកាសរបស់ក្រសួងការបរទេសរុស្ស៊ីក៏ចាត់ទុកផងដែរថា អាមេរិកបានផ្ដួចផ្ដើមការដួលរំលំនៃសន្ធិសញ្ញាបើកចំហផ្ទៃមេឃ ហើយទទួលខុសត្រូវទាំងអស់ចំពោះបរាជ័យនៃការចរចា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ