រុស្ស៊ីដាក់ពង្រាងសេចក្ដីសំរេចចិត្តស្ដីអំពីស៊ីរីជូនក្រុមប្រឹក្សាសន្តិសុខអ.ស.ប

រុស្ស៊ីដាក់ពង្រាងសេចក្ដីសំរេចចិត្តស្ដីអំពីស៊ីរីជូនក្រុមប្រឹក្សាសន្តិសុខអ.ស.ប - ảnh 1
ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅអ.ស.បលោក Vitaly Churkin (រូបថត៖EPA/TTXVN)

(VOVworld) - នាថ្ងៃទី៣០ ធ្នូ រុស្ស៊ីបានដាក់ពង្រាងសេចក្ដីសំរេចចិត្តជូនក្រុម
ប្រឹក្សាសន្តិសុខអ.ស.បដោយខ្លឹមសារគឺគាំទ្របទឈប់បាញ់ដែលបានសម្រប
សម្រួលដោយប្រទេសនេះនៅស៊ីរី ក៏ដូចជាជំនួបចរចារសន្តិភាពដែលគ្រោងនឹង
ប្រព្រឹត្តទៅនៅរដ្ឋធានី Astana របស់កាហ្សាក់ស្ថានផងដែរ។ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំ
នៅអ.ស.បលោក Vitaly Churkin សំដែងក្ដីសង្ឃឹមថា ក្រុមប្រឹក្សាសន្តិសុខអាចបោះ
ឆ្នោតអនុម័តលើពង្រាងសេចក្ដីសំរេចចិត្តនេះ។
កិច្ចព្រមព្រៀងឈប់បាញ់នៅស៊ីរីបានចូលជាធរមានចាប់ពីរាត្រីថ្ងៃទី២៩ ធ្នូ
កន្លងទៅ។ចូលរួមកិច្ចព្រមព្រៀងនេះមានកងកម្លាំងរដ្ឋាភិបាលស៊ីរីនិងក្រុមប្រដាប់
អាវុធប្រឆាំងចំនួន៧។មជ្ឈដ្ឋានអ្នកវិភាគអន្តរជាតិចាត់ទុកថា នេះអាចជារបត់
សំខាន់ក្នុងសង្គ្រាមស៊ីវីលនៅស៊ីរីដែលបានអូសបន្លាយក្នុងអំឡុង៦ឆ្នាំកន្លងមក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ