រុស្ស៊ីតម្រូវឲ្យអ៊ុយក្រែនធានាអព្យាក្រឹតភាពតាមរយៈការចរចា

(VOVWORLD) - ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន លោកស្រី Zakharova បានសង្កត់ធ្ងន់ថា គោលដៅរបស់ទីក្រុងម៉ូស្គូ មិនរាប់បញ្ចូលការផ្តួលរំលំរដ្ឋអំណាចទីក្រុងគៀវនោះទេ ព្រមទាំងសម្តែងក្តីសង្ឃឹមចំពោះវឌ្ឍនភាពសំខាន់ៗបន្ថែមទៀតនៅក្នុងជុំចរចាបន្ទាប់ជាមួយអ៊ុយក្រែនផងដែរ។ 
រុស្ស៊ីតម្រូវឲ្យអ៊ុយក្រែនធានាអព្យាក្រឹតភាពតាមរយៈការចរចា - ảnh 1 អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី
លោកស្រី Maria Zakharova។ (រូបថត៖ Sputnik)
កាលពីថ្ងៃទី៩ ខែមីនា អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បានប្រកាសថា ប្រទេសនេះនឹងសម្រេចបាននូវគោលដៅអំពីការធានា អព្យាក្រឹតភាពរបស់អ៊ុយក្រែន ហើយចង់អនុវត្តន៍កិច្ចការនេះតាមរយៈការចរចា។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន លោកស្រី Zakharova បានសង្កត់ធ្ងន់ថា គោលដៅរបស់ទីក្រុងម៉ូស្គូ មិនរាប់បញ្ចូលការផ្តួលរំលំរដ្ឋអំណាចទីក្រុងគៀវនោះទេ ព្រមទាំងសម្តែងក្តីសង្ឃឹមចំពោះវឌ្ឍនភាពសំខាន់ៗបន្ថែមទៀតនៅក្នុងជុំចរចាបន្ទាប់ជាមួយអ៊ុយក្រែនផងដែរ។ តាមលោកស្រី ប្រតិបត្តិការយោធារបស់រុស្ស៊ីកំពុងប្រព្រឹត្តទៅតាមផែនការ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ