រុស្ស៊ីធានាទុកចិត្តជប៉ុនអំពីការធ្វើសមយុទ្ធនៅចុងបូពា៍

រុស្ស៊ីធានាទុកចិត្តជប៉ុនអំពីការធ្វើសមយុទ្ធនៅចុងបូពា៍ - ảnh 1
នាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe (TTXVN)

(VOV)_នាថ្ងៃទី១៣សីហា ក្រសួងការបរទេសរុស្ស៊ីបានអះអាងថា៖ ការធ្វើ
សមយុទ្ធរបស់ប្រទេសនេះ នៅតំបន់ចុងបូពា៍ ដោយមិនគំរាមគំហែងដល់ប្រទេស
ណាមួយទេ រួមទាំងជប៉ុនដែរ។ នាយិការង នាយកដ្ឋានសារព័ត៍មាន ក្រសួង​ការបរទេសរុស្ស៊ី លោកស្រី Marina Zakharova បានសង្កត់ធ្ងន់ថា៖​ តំបន់ប៉ែក​ខាងត្បូងប្រជុំកោះ  Kurin ( ដែលជប៉ុនហៅថា តំបន់ដែនដីភាគខាងជើង) ​ជា​
កន្លែង​ធ្វើសមយុទ្ធនេះ គឺចំណុះរុស្ស៊ី ក្រោយសង្គ្រាមលោកលើកទី២ ហើយដែរ។

          នាថ្ងៃនេះដែរ នាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe បានចាត់ទុកថា៖ ​ការធ្វើ សមយុទ្ធពោលខាងលើគឺមិនអាចទទួលយកបានឡើយ និងស្នើក្រសួងការ​បរទេសជប៉ុនផ្ញើជូនកំណត់ទូតប្រឆាំងជំទាស់ជាផ្លូវការចំពោះមូស្គូវដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ