រុស្ស៊ីធ្វើការស៊ើបអង្គេតការសម្លាប់អតីតឧបនាយករដ្ឋមន្ត្រី Boris Nemtsov


រុស្ស៊ីធ្វើការស៊ើបអង្គេតការសម្លាប់អតីតឧបនាយករដ្ឋមន្ត្រី Boris Nemtsov - ảnh 1
រុស្ស៊ីធ្វើការស៊ើបអង្គេតការសម្លាប់អតីតឧបនាយករដ្ឋមន្ត្រី Boris Nemtsov (Image: VNA)

(VOVworld) – នាថ្ងៃទី ១ មិនា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានផ្ញើរការ រំលែកទុក្ខទៅកាន់គ្រួសាររបស់អតីតឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Boris Nemtsov ដែលត្រូវបាញ់សម្លាប់ហើយសន្យាថានឹងខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តដើម្បី
ស្វែងរកមេកំនិត។ នាថ្ងៃដ៏ដែល នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Dmitry Medvedev បាន
សង្កត់ ធ្ងន់ថា៖ មរណភាពរបស់លោក Nemtsov គឺជាការបាត់បងដ៏ធំធេងសំរាប់
សង្គមរុស្ស៊ី ។ ស្តីអំពីដំណើការធ្វើស៊ើបអង្គេតរឿងហេតុនេះ គណៈកម្មាធិការស៊ើប
អង្កេតរុស្ស៊ី បានឲ្យដឹងថា៖ គេនឹងធ្វើការស៊ើបអង្កេតបន្ថែមចំពោះមិត្តស្រីរបស់លោក
Nemtsov ដោយសារលោកស្រីរូបនេះគឺជាអ្នកធ្វើជាក្សិណសាក្សីជាផ្ទាល់ក្នុងការ
សម្លាប់នេះ។ ទន្ទឹមនឹងនោះ គណៈកម្មាធិការស៊ើបអង្កេតក៏បានអំពាវនាវឲ្យប្រជាជន
ទាំងមូលផ្តល់ព័ត៌មានអំពីរឿងហេតុពោលខាងលើតាមខ្សែទូរស័ព្ទ hotline ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ