រុស្ស៊ីនឹងតបតវិញក្នុងករណីអាមេរិកអនុវត្តបទដាក់ទណ្ឌកម្មថ្មី


រុស្ស៊ីនឹងតបតវិញក្នុងករណីអាមេរិកអនុវត្តបទដាក់ទណ្ឌកម្មថ្មី - ảnh 1
រុស្ស៊ីនឹងតបតវិញក្នុងករណីអាមេរិកអនុវត្តបទដាក់ទណ្ឌកម្មថ្មី (Image: VNA)

(VOVworld) – ថ្លែងមតិចំពោះមុខមជ្ឈដ្ឋានអ្នកសារព័ត៌មានមុនជំនួបរវាងរដ្ឋមន្ត្រីការ បរទេសរបស់រុស្ស៊ីនិងអាមេរិកនៅទីក្រុង Rome (អ៊ីតាលី) នាថ្ងៃទី ១៣ ធ្នូ អនុរដ្ឋមន្ត្រី
ការបរទេសរុស្ស៊ី លោក Sergei Ryabkov បានសម្តែងការខឹងសម្បាចំពោះការដែល ព្រឹទ្ធសភាអាមេរិកអនុម័តលើពង្រាងច្បាប់ “ការគាំទ្រសេរីភាពនៅអ៊ុយក្រែនឆ្នាំ
២០១៤”។ ក្នុងនោះ អាមេរិកអំពាវនាវអនុវត្តបណ្ដាបទដាក់ទណ្ឌកម្មថ្មីទៅលើម៉ូស្គូ និងផ្តល់អាវុធសំរាប់អ៊ុយក្រែន។ លោក Sergei Ryabkov បានឲ្យដឹងថា៖ រុស្ស៊ីកំពុង ស្រាវជ្រាវខ្លឹងសារនៃពង្រាងច្បាប់នេះ ហើយសម្តែងការព្រួយបារម្ភហ៍ដ៏ជ្រាលជ្រៅ
ចំពោះការដែល អាមេរិកអនុវត្តបទដាក់ទណ្ឌកម្មទៅលើឯកសិទ្ធការទូត ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ