រុស្ស៊ីនឹងស្ដារប្រក្រតីភាពទំនាក់ទំនងជាមួយអាមេរិកតាមដំណើរការសមស្រប

(VOVworld) - អនុរដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergei Ryabkov នាថ្ងៃទី៣ មិនា
 ឲ្យដឹងថា រុស្ស៊ីនឹងខំប្រឹងប្រែងស្ដារប្រក្រតីភាពទំនាក់ទំនងជាមួយអាមេរិកតាម
ដំណើរការសមស្របជាមួយភាគីអាមេរិក ហើយមិនមែនជាការចាប់បង្ខំនោះឡើយ។
លោក Ryabkov ជឿជាក់ថា ដំណាក់កាលតានតឹងក្នុងទំនាក់ទំនងរវាង ប្រទេសទាំង
ពីរនាបច្ចុប្បន្ននឹងបញ្ចប់ឆាប់ឬក្រោយ។អនុរដ្ឋមន្រ្តីរូបនេះអះអាងថា ម៉ូស្គូត្រៀមខ្លួន
ជាស្រេចរង់ចាំក្នុងរយៈពេលមួយដើម្បីរដ្ឋអំណាចនាបច្ចុប្បន្ននៅអាមេរិកតែងតាំង
កម្មាភិបាលសំខាន់ៗហើយកំណត់អាទិភាពក្នុងគោលនយោបាយ ដែលក្នុងនោះ
មានទំនាក់ទំនងជាមួយរុស្ស៊ី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ