រុស្ស៊ីនិងអាមេរិកចេញផ្សាយសេក្តីថ្លែងការណ៍រួមអំពាវនាវដំណោះ ស្រាយនយោបាយសំរាប់ស៊ីរី

រុស្ស៊ីនិងអាមេរិកចេញផ្សាយសេក្តីថ្លែងការណ៍រួមអំពាវនាវដំណោះ ស្រាយនយោបាយសំរាប់ស៊ីរី - ảnh 1
រុស្ស៊ីនិងអាមេរិកចេញផ្សាយសេក្តីថ្លែងការណ៍រួមអំពាវនាវដំណោះ ស្រាយនយោបាយសំរាប់ស៊ីរី (Image: VNA)


(VOVworld) – ក្នុងសេចក្តីថ្លែងការណ៍រួមដែលត្រូវបាននាំចេញនាថ្ងៃទី ៩ ឧសភា
 ក្នុងឋានៈជាសហប្រធានក្រុមអន្តរជាតិជួយឧបត្ថម្ភស៊ីរី​ រុស្ស៊ីនិងអាមេរិកបាន
អំពាវ នាវឲ្យចាប់ផ្តើមបណ្ដាការចរចាររវាងភាគីនានារបស់ស៊ីរីនៅទីក្រុង Geneva
ស្វីស ដោយឈរលើមូលដ្ឋានឯកសារដែលបេសកជនពិសេសអគ្គលេខាធិការ អ.ស.ប.
ទទួលបន្ទុកបញ្ហានៅស៊ីរី លោក Staffan de Mitsura បានផ្តើមឡើង នាថ្ងៃទី ២៧
មេសា កន្លងទៅ។ ប្រទេសទាំងពីរនឹងបង្កើនការខំប្រឹងប្រែងសំដៅទទួលបានដំ
 ណោះស្រាយនយោបាយសំរាប់ជំលោះនៅស៊ីរីឲ្យសមស្របនឹងសេចក្តីសម្រេចចិត្ត
ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. តាមរយៈការចរចាររវាងភាគីទាក់ទិននានារបស់
ស៊ីរីនៅទីក្រុង Geneva។ រុស្ស៊ីនិងអាមេរិកក៏បានអំពាវនាវឲ្យប្រទេសជាសមាជិក
ក្រុមអន្តរជាតិជួយឧបត្ថម្ភស៊ីរីក៏ដូចជាប្រទេសដទៃទៀតក្នុងសហគមន៍អន្តរជាតិ
 ស្វែងរកដំណោះស្រាយសំរាប់បញ្ហានេះផងដែរ។ ក្នុងសេចក្តីថ្លែងការណ៍រួម រុស្ស៊ីនិង
អាមេរិកបានស្នើរឲ្យភាគីនានាបញ្ឈប់ការវាយប្រហារទៅលើជនស៊ីវិល រួមមាន
បណ្ដាមូលដ្ឋានស៊ីវិលនិងសុខាភិបាល។ រុស្ស៊ីរួមជាមួយរដ្ឋអំណាចស៊ីរី នឹងខំប្រឹង
ប្រែងកាត់បន្ថយការប្រើប្រាស់កងទ័ពជើងអាកាសនៅតំបន់ទីប្រជុំជន ឬ
បណ្ដាក្រុមប្រដាប់អាវុធគោរពបទឈប់បាញ់។ ក្នុងពេលនោះ អាមេរិកនឹង
ជួយឧបត្ថម្ភប្រទេសសម្ព័ន្ធមិត្តក្នុងតំបន់ដើម្បីទប់ស្កាត់រាល់ជំនួយសំរាប់អង្គការ
ភេរវកម្ម៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ