រុស្ស៊ីនិងអាមេរិកនៅមានការខ្វែងគំនិតជុំវិញវិបត្តិនៅអ៊ុយក្រែន

រុស្ស៊ីនិងអាមេរិកនៅមានការខ្វែងគំនិតជុំវិញវិបត្តិនៅអ៊ុយក្រែន - ảnh 1
រុស្ស៊ីនិងអាមេរិកនៅមានការខ្វែងគំនិតជុំវិញវិបត្តិនៅអ៊ុយក្រែន (Image: Vietnam+)

(VOVworld) – រុស្ស៊ីនិងអាមេរិកមិនទទួលបានកិច្ចព្រមព្រៀងណាមួយឡើយអំពី ផែនការដោះស្រាយវិបត្តិនៅអ៊ុយក្រែនបន្ទាប់ពីការចរចាររវាងរដ្ឋមន្ត្រីការបរទេស
អាមេរិក លោក John Kerry​ និងសមភាគីរុស្ស៊ី លោក Sergei Lavrov នាថ្ងៃទី ៣០
មិនា នៅទីក្រុងប៉ារីស បារាំង។ ភាគីទាំង ២ សុទ្ធតែនាំចេញបណ្ដាផែនការសំដៅ បន្ធូស្រាលភាពតានតឹងនៅអ៊ុយក្រែន ប៉ុន្តែ មហាអំណាចទាំង ២ នេះ នៅមាន ការខ្វែងគំនិតជុំវិញទស្សនៈអំពីមូលហេតុដែលបង្កឲ្យមានវិបត្តិនេះ។ ខណៈពេល រុស្ស៊ីអះអាងនូវការអនុវត្តរូបសណ្ឋានសហព័ន្ធចំពោះអ៊ុយក្រែនគឺជាកត្តាស្នូល ក្នុងកំណែទម្រង់រដ្ឋធម្មនុញ្ញ​ដែលរដ្ឋអំណាច Kiev បានសន្យាអនុវត្ត ពេលនោះ ភាគីអាមេរិកបាននាំចេញលក្ខ័ណ្ឌដែលស្នើឲ្យរុស្ស៊ីដកកងទ័ពចេញពីតំបន់ ខ្សែព្រំដែនជាមួយអ៊ុយក្រែន។ ទន្ទឹមនឹងនោះ អាមេរិកបានចាត់ទុកថា៖ ការសន្ទនា ជាបន្តណាអំពីអនាគតរបស់ប្រទេសអឺរ៉ុបខាងកើតនេះត្រូវមានការចូលរួមផ្ទាល់ របស់រដ្ឋាភិបាលបណ្តោះអាន្ននៅ Kiev។ ថ្នាក់ដឹកនាំទាំង ២ រូបសុទ្ធតែទទួល ស្គាល់នូវសារៈសំខាន់របស់​វិធានការការទូតសំរាប់បញ្ហានៅអ៊ុយក្រែន។ ភាំគីទាំង
២ ឯកភាពសហប្រតិបត្តិការជាមួយរដ្ឋាភិបាលអ៊ុយក្រែនដើម្បីកែលំអរសិទ្ធិរបស់ ប្រជាជនអ៊ុយក្រែនដែលនិយាយភាសារុស្ស៊ីនិងរំសាយរាល់កំលាំងមិនទាន់រៀប រយនិងកំលាំងប៉ះប៉ាវ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ