រុស្ស៊ីនិងអាមេរិកបង្កើនកិច្ចសហការសំដៅដោះស្រាយវិបត្តិនៅស៊ីរី

រុស្ស៊ីនិងអាមេរិកបង្កើនកិច្ចសហការសំដៅដោះស្រាយវិបត្តិនៅស៊ីរី - ảnh 1
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov (ខាងឆ្វេង)និងសមភាគីអាមេរិកលោក John Kerry (រូបថត៖AFP/TTXVN)

(VOVworld) - រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក​ Sergey Lavrov និងសមភាគីអាមេរិក
លោក John Kerry នាថ្ងៃទី១៦ មិនា បានធ្វើការសន្ទនាតាមទូរស័ព្ទអំពីការដោះស្រាយ
ជំលោះនៅស៊ីរី។ក្រសួងការបរទេសអាមេរិកបានឲ្យដឹរដ្ឋមន្រ្តីការបរទេសងថា ភាគី
ទាំងពីរបានឯកភាពលើការបង្កើនកិច្ចសហប្រតិបតិ្តការអាមេរិក-រុស្ស៊ីក្នុងការដោះ
ស្រាយវិបត្តិនៅស៊ីរី។លោក Kerry បានសង្កត់ធ្ងន់ថា ត្រូវទទួលបានការរីកចំរើន
ក្នុងដំណើរការនយោបាយនៅស៊ីរីក៏ដូចជាភាគីទាក់ទិននានាគប្បីគោរពបទឈប់
បាញ់ហើយបើកទូលាយការសង្គ្រោះមនុស្សធម៌ផងដែរ។ក្រសួងការបរទេស
អាមេរិកក៏បានឲ្យដឹងថែមទៀតថា ភាគីទាំងពីរបានព្រមព្រៀងអំពីដំណើរទស្សន
កិច្ចរបស់លោក Kerry នៅម៉ូស្គូនាសប្ដាហ៍ខាងមុខនេះ។គោលដៅនៃដំណើរ
ទស្សនកិច្ចលើកនេះគឺស្វែងរកដំណោះស្រាយចំពោះជំលោះនៅស៊ីរី ហើយ
ពិភាគ្សាអំពីទំនាក់ទំនងទ្វេភាគីជាមួយរុស្ស៊ីក៏ដូចជាជំលោះនៅអ៊ុយក្រែនផងដែរ។
នាថ្ងៃដដែល អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក Mark Toner មាន
ប្រសាសន៍ថា អាមេរិកបន្តតាមដានការដកទ័ពរបស់រុស្ស៊ីចេញពីស៊ីរី ហើយចាត់
ទុកថា បម្រែបម្រួលនេះអាចជួយដោះស្រាយជំលោះនៅស៊ីរី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ