រ៉ុស្ស៊ីនិងអាមេរិកបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យនុយក្លេអ៊ែរ

នាថ្ងៃទី ២៦ មិថុនា ក្រោយពីការចរចារនៅទីក្រុងម៉ូស្គូរវាងនាយកទីភ្នាក់ងារបរមាណូ
 ជាតិ Rosatom របស់រ៉ុស្ស៊ី លោក Sergei Kirienko ជាមួយ រដ្ឋមន្ត្រីថាមពលអាមេរិក
លោក Daniel Poneman  ភាគីទាំង ២ បានសម្តេចការរៀបចំឯកសារនៃការព្រមព្រៀង សហប្រតិបត្តិការថ្មីស្តីពីការប្រើប្រាសថាមពលនុយក្លេអ៊ែរដោយសន្តិភាព។ តាមគំរោង ការព្រមព្រៀងនេះនឹងត្រូវបានចុះហត្ថលេខា ក្នុងខែកញ្ញាខាងមុខ ក្នុងរយៈពេល ប្រព្រឹត្តទៅសន្និសីទពេញអង្គរបស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA)
នៅ Vienna អ៊ូទ្រីស។ តាមការព្រមព្រៀងនេះ បណ្ដាអ្នកវិទ្យាសាស្ត្ររបស់រ៉ុស្ស៊ីនិង
អាមេរិកនឹងត្រូវបានផ្តល់ការអនុញ្ញាតិចូលប្រកៀកបណ្ដាមូលដ្ឋានស្រាវជ្រាវនុយ
ក្លេអ៊ែរនៅប្រទេស និមួយៗ និងសហប្រតិបត្តិការលើវិស័យទាក់ទិនផ្សេងៗទៀត។
នាខែមករា ឆ្នាំ ២០១១រ៉ុស្ស៊ីនិងអាមេរិកបានចុះហត្ថលេខាលើការព្រមព្រៀងសហ
ប្រតិបត្តិការលើវិស័យ ប្រើប្រាសថាមពលនុយក្លេអ៊ែរដោយស​ន្តិភាព ដែលហៅថា៖ “ការព្រមព្រៀង ១២៣”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ