រុស្ស៊ីនិងអាមេរិកប្រកាសបណ្តាផែនការនៅស៊ីរី

រុស្ស៊ីនិងអាមេរិកប្រកាសបណ្តាផែនការនៅស៊ីរី  - ảnh 1
រុស្ស៊ីនិងអាមេរិកប្រកាសបណ្តាផែនការនៅស៊ីរី (VNA)


(VOVworld) – អាមេរិកមិនមិនបោះបង់ការស្វែងរកសន្តិភាពនៅស៊ីរីទេ។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry បានប្រកាសដូច្នេះ នាថ្ងៃទី
៤ តុលា បន្ទាប់ពីសេតវិមានបានឲ្យដឹងថា៖ គេបញ្ឈប់ការចរចារជាមួយ
រុស្ស៊ីអំពីការស្តារឡើងវិញកិច្ចព្រមព្រៀងឈប់បាញ់នៅប្រទេសមជ្ឈឹមបូព៌ារ
នេះ។ នាថ្ងៃដដែល អ្នកនាំពាក្យវិមាន Kremlin លោក Dmitry Peskov បាន
ប្រកាសថា៖ រុស្ស៊ីនឹងបន្តជួយឧបត្ថម្ភកំលាំងប្រដាប់អាវុធស៊ីរីក្នុងការប្រយុទ្ធ
ប្រឆាំងនឹងលិទ្ធភេរវកម្មដោយមិនអើពើដល់កាយវិការផ្អាកការចរចារ
ពោលខាងលើរបស់អាមេរិក។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov
បានរិះគន់អាមេរិកមិនអនុវត្តកិច្ចព្រមព្រៀងស្តីពីការបែងចែកបណ្ដា
កំលាំងប្រយុទ្ធក៏ដូចជាខ្សែផ្លូវដឹកជញ្ជូនទំនិញមនុស្សធម៌។ ក្រសួងការ
បរទេសរុស្ស៊ីបានអំពាវនាវឲ្យអាមេរិកពិនិត្យឡើងវិញសេចក្តីសម្រេចនេះ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ