រុស្ស៊ីបញ្ជាក់ថា មិនទាន់មានការទម្លុះទម្លាយក្នុងការចរចាសន្តិភាពជាមួយអ៊ុយក្រែននៅឡើយ

(VOVWORLD) - លោក Dmitry Peskov បានបញ្ជាក់ថា រហូតមកដល់ពេលនេះ កិច្ចចរចាសន្តិភាពមិនទាន់មាន ការរីកចម្រើនគួរឲ្យកត់ សម្គាល់នៅឡើយ ដូច្នេះប្រធានាធិបតីនៃប្រទេសទាំងពីរមិន មានកិច្ចព្រមព្រៀងដើម្បីផ្តល់សច្ចាប័នទេ។ 

រុស្ស៊ីបញ្ជាក់ថា មិនទាន់មានការទម្លុះទម្លាយក្នុងការចរចាសន្តិភាពជាមួយអ៊ុយក្រែននៅឡើយ - ảnh 1ជនភៀសខ្លួនអ៊ុយក្រែននៅទីក្រុង Warsaw ប្រទេសប៉ូឡួញ។ (រូបថត៖ PAP/ TTXVN)
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov កាលពីថ្ងៃទី ២១ ខែមីនា បានឲ្យដឹងថា វានៅតែឆាប់ពេក ដើម្បីនិយាយដល់ជំនួបទល់មុខគ្នារវាងប្រធានាធិបតី រុស្ស៊ី លោក Vladimir Putin និងសមភាគីអ៊ុយក្រែនលោក Volodymyr Zelensky នៅ ពេលដែលមិនទាន់មានការទម្លុះទម្លាយនៅក្នុងកិច្ចចរចាសន្តិភាពនៅឡើយ។ លោក Dmitry Peskov បានបញ្ជាក់ថា រហូតមកដល់ពេលនេះ កិច្ចចរចាសន្តិភាពមិនទាន់មាន ការរីកចម្រើនគួរឲ្យកត់សម្គាល់នៅឡើយ ដូច្នេះប្រធានាធិបតីនៃប្រទេសទាំងពីរមិន មានកិច្ចព្រមព្រៀងដើម្បីផ្តល់សច្ចាប័នទេ។ បើតាមលោក ត្រឹមតែអាចពិភាក្សាអំពី ជំនួបរវាងប្រធានាធិបតីទាំងពីរ ដរាបណាភាគីទាំងពីរបានឯកភាពគ្នាលើលទ្ធផល ចរចា។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ រុស្ស៊ីនិងអ៊ុយក្រែនកំពុងធ្វើការចរចាដើម្បីឈានដល់ការបញ្ចប់ជម្លោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ