រុស្ស៊ីបញ្ជូនទំនិញឧបត្ថម្ភទៅកាន់តំបន់ប៉ែកខាងកើតក្រុង Aleppo

រុស្ស៊ីបញ្ជូនទំនិញឧបត្ថម្ភទៅកាន់តំបន់ប៉ែកខាងកើតក្រុង Aleppo - ảnh 1
ប្រជាជននៅតំបន់ប៉ែកខាងកើតក្រុង Aleppo ត្រូវជម្លៀសចេញពីផ្ទុះដោយសារតែសង្គ្រាម
(រូបថត៖AFP/TTXVN)

(VOVworld) - នាថ្ងៃទី៤ ធ្នូ រថយន្តយោធារបស់រុស្ស៊ីបានទៅកាន់តំបន់ប៉ែកខាង
 កើតក្រុង Aleppo របស់ស៊ីរីសំដៅបែងចែកស្បៀងអាហារនិងថ្នាំសង្កូវជូន ប្រជាជន
នៅតំបន់នេះ។ទំនិញឧបត្ថម្ភលើកនេះត្រូវបានបញ្ជូនទៅដល់ប្រជាជននៅ Hanano
ជាតំបន់ដែលកងទ័ពស៊ីរីទើបនឹងបានដណ្ដើមយកវិញនូវការ កាន់កាប់។
នាថ្ងៃដដែល កងទ័ពស៊ីរីប្រកាសថា គេបានមានការបោះជំហានថ្មីក្នុងការខំប្រឹង
 ប្រែងវាយបណ្ដេញកងកម្លាំងប្រឆាំងចេញពីទីក្រុង Aleppo ហើយដណ្ដើមយកវិញ
ការកាន់កាប់ទីក្រុងធំទី២របស់ស៊ីរី។តាមនោះ កងទ័ពស៊ីរីនិងកម្លាំងសម្ព័ន្ធមិត្ត បាន
ដណ្ដើមយកវិញនូវការកាន់កាប់ខ្សែផ្លូវហាយវែទៅកាន់ព្រលានយន្តហោះ អន្តរជាតិ
 Aleppo ដែលស្ថិតនៅចម្ងាយ១០គីឡូម៉ែត្រពីមជ្ឈមណ្ឌលទីក្រុងនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ