រុស្ស៊ីបានដាក់ពង្រាយកងកំលាំងកងរាជអាវុធហត្ថបន្ថែមទៀតទៅកាន់ស៊ីរីភាគ​ខាងជើង

(VOVWORLD) - កងទ័ពរុស្ស៊ីបានប្រកាសថា ខ្លួនបានអនុវត្ដបណ្ដាវិធានការដើម្បីបង្កើនសកម្មភាពល្បាតរបស់កងរាជអាវុធហត្ថនៅស៊ីរីភាគខាងជើងក្នុងគោលបំណងធ្វើឱ្យស្ថានការណ៍នៅតាមព្រំដែនស៊ីរី - តួកគីស្ងប់ស្ងាត់។
រុស្ស៊ីបានដាក់ពង្រាយកងកំលាំងកងរាជអាវុធហត្ថបន្ថែមទៀតទៅកាន់ស៊ីរីភាគ​ខាងជើង - ảnh 1 ឧត្តមសេនីយ៍ត្រីលោក Igor Konashenkov (vov.vn)

នាថ្ងៃទី ១៩ ខែវិច្ឆិការអ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី ឧត្តមសេនីយ៍ត្រីលោក Igor Konashenkov បានឲ្យដឹងថា“បណ្ដាអង្គភាពកងរាជអាវុធហត្ថរុស្ស៊ីបំពេញបន្ថែម កំពុងត្រូវបានដាក់ពង្រាយធម្មតាបនៅតាមបណ្តោយព្រំដែនស៊ីរី ខណៈពេលមន្ទីរពេទ្យបណ្តោះអាសន្នកំពុងត្រូវបានដាក់ពង្រាយដើម្បីផ្តល់ជំនួយផ្នែកវេជ្ជសាស្រ្តដល់ជនស៊ីវិល។ លោក Konashenkov បានសង្កត់ធ្ងន់ថា រុស្ស៊ីបានសម្រេចរូចរាល់ដោយនឹងបន្តបំពេញកាតព្វកិច្ចរបស់ខ្លួនក្រោមអនុស្សរណៈ Sochi ស្តីពីស៊ីរី ដែលជាកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាដោយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងសមភាគីតួកគីលោក Tayyip Erdogan នាថ្ងៃទី ២២ ខែតុលា ដោយមានគោលបំណងបញ្ឈប់ប្រតិបត្តិការយោធារបស់ក្រុងអង់ការ៉ានៅស៊ីរី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ