រុស្ស៊ីបានបាញ់បង្ហោះផ្កាយរណប OneWeb ចំនួន ៣៤ គ្រឿងទៅលើគន្លងតារាវិថីប្រកបដោយជោគជ័យ

(VOVWORLD) -នាថ្ងៃទី ២២ ខែមីនា សម្ព័ន្ធក្រុមហ៊ុនអវកាសជាតិរបស់រុស្ស៊ីរ៉ូ  Rocosmos បានឲ្យដឹងថាមានមីស៊ីលមួយគ្រាប់របស់រុស្ស៊ីត្រូវបានបាញ់បង្ហោះនាំយកផ្កាយរណប ចំនួន ៣៤ គ្រឿងរបស់ក្រុមហ៊ុន OneWeb (ប្រទេស អង់គ្លេស) ទៅលើគន្លងតារាវិថីប្រកបដោយជោគជ័យ។

ការបាញ់បង្ហោះនេះបានធ្វើឡើងនាថ្ងៃទី ២១ ខែមីនា ពីទីតាំងបាញ់បង្ហោះ Baikonur នៅប្រទេសកាហ្សាក់ស្ថាន យោងតាមកិច្ចសន្យាឆ្នាំ ២០១៥ ដែលបានចុះហត្ថលេខារវាងក្រុមហ៊ុន Roscosmos ជាមួយនឹងក្រុមហ៊ុន OneWeb និងក្រុមហ៊ុនបារាំង Arianespace ផងដែរ។

នេះជាលើកទី ៣ ហើយដែលប្រទេសរុស្ស៊ីបានបាញ់បង្ហោះផ្កាយរណបឲ្យក្រុមហ៊ុន OneWeb ដែលនាំចំនួនផ្កាយរណបសរុបរបស់ក្រុមហ៊ុននេះនៅលើស្រទាប់គន្លងតារាវិថីទាបនៃផែនដី បានកើនឡើងដល់ ៧៤ គ្រឿងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ