រុស្ស៊ីបានបដិសេធព័ត៌មានអំពីផែនការបង្កើតអង្គភាពសន្តិសុខអ៊ិនធឺណែតរួមជាមួយអាមេរិក

(VOVWORLD) -អ្នកនាំពាក្យវិមាន Kremlin លោក Dmitry Peskov បានប្រកាសនាថ្ងៃទី១០កក្កដាថា៖ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងសមភាគីអាមេរិកលោក Donald Trump គ្មានកិច្ចសន្យាណាមួយស្ដីអំពីការបង្កើតអង្គភាពសន្តិសុខអ៊ិនធឺណែតរួមទេ។ 
រុស្ស៊ីបានបដិសេធព័ត៌មានអំពីផែនការបង្កើតអង្គភាពសន្តិសុខអ៊ិនធឺណែតរួមជាមួយអាមេរិក - ảnh 1

រុស្ស៊ីបានបដិសេធព័ត៌មានអំពីផែនការបង្កើតអង្គភាពសន្តិសុខអ៊ិនធឺណែតរួមជាមួយអាមេរិក

អ្នកនាំពាក្យវិមាន Kremlin លោក Dmitry Peskov បានប្រកាសនាថ្ងៃទី១០កក្កដាថា៖ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងសមភាគីអាមេរិកលោក Donald Trump គ្មានកិច្ចសន្យាណាមួយស្ដីអំពីការបង្កើតអង្គភាពសន្តិសុខអ៊ិនធឺណែតរួមទេ។ ឆ្លើយបទសម្ភាសន៍របស់មជ្ឈដ្ឋានសារព័ត៌មានតាមទូរស័ព្ទ លោក Dmitry Peskov បានអោយដឹងថា៖ថ្នាក់ដឹកនាំទាំងពីររូបបានប្រកាសថា៖ត្រៀមខ្លួនជាស្រេចដើម្បីធ្វើការតាមទិសនេះ តែ ប៉ុណ្ណោះ។

          នាថ្ងៃទី៩កក្កដា ប្រធានាធិបតីអាមេរិក លោក Donald Trump ក៏បានជូនដំណឹងថា៖ដកចេញគោលគំនិតបង្កើតអង្គភាពសន្តិសុខអ៊ីនធឺណែតរួមជាមួយរុស្ស៊ី ក្រោយរយៈពេលប៉ុន្មានម៉ោងដែលបានប្រកាសថា៖នឹងជំរុញការខំប្រឹងប្រែងនេះជាមួយសមភាគីរុស្ស៊ី លោក Vladimir Putin ។លោកក៏បានលើកច្បាស់ថែមទៀតថា៖ ប្រធានាធិបតីរុស្ស៊ី និងខ្ញុំបានពិភាក្សាអំពីអង្គភាពសន្តិសុខអ៊ីនធឺណែតមួយ មិនមែនមានន័យថា៖អាចបង្កើតបានក្រុមនេះឡើយ។ ប្រការនេះគឺមិនអាចប្រព្រឹត្តទៅបានទេ។ ប៉ុន្តែ លោកក៏បានសង្កត់ធ្ងន់ថា៖ កិច្ចព្រមព្រៀងជាមួយរុស្ស៊ី អំពីបទឈប់បាញ់នៅស៊ីរី”អាចនិងបាន”ប្រព្រឹត្តទៅដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ