រុស្ស៊ីប្រកាសវិធានការទប់ទល់នឹងបទដាក់ទណ្ឌកម្មសេដ្ឋកិច្ចរបស់អាមេរិក


រុស្ស៊ីប្រកាសវិធានការទប់ទល់នឹងបទដាក់ទណ្ឌកម្មសេដ្ឋកិច្ចរបស់អាមេរិក - ảnh 1
រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ចរុស្ស៊ី លោក Aleksei Uliukaev (Image: vovworld.vn)

(VOVworld) – រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ចរុស្ស៊ី លោក Aleksei Uliukaev
បានឲ្យដឹងថា៖ រុស្ស៊ីនឹងបង្កើនបណ្ដាកិច្ចសន្យាពាណិជ្ជកម្មក្រៅប្រទេសដែល
ទូទាត់ដោយប្រាក់ ruble ក្នុងករណី អាមេរិកដាក់ទណ្ឌកម្មសេដ្ឋកិច្ចចំពោះរុស្ស៊ី
ដែលទាក់ទិនដល់វិបត្តិនយោបាយនៅអ៊ុយក្រែន។ នាថ្ងៃទី ១២ មិនា ថ្លែងមតិ
នៅកាណាល់ទូរទស្សន៍រុស្ស៊ីរដ្ឋមន្ត្រី Uliukaev បានវាយតំលៃបណ្ដាបទដាក់
ទណ្ឌកម្មរបស់អាមេរិកគឺគ្រាន់តែជាវិធានការដោយឡែករបស់ប្រទេសនេះ ដែលទាក់ទិនដល់ការទូទាត់អន្តរជាតិនិងប្រព័ន្ធទំនាក់ទំនងពាណិជ្ជកម្ម។
រុស្ស៊ីនឹងកសាងបណ្ដាវិធាន ការថ្មីសំដៅទប់ទល់នឹងករណីនេះដូចជាការបង្កើន
ផ្លាស់ប្តូរពាណិជ្ជកម្មដោយប្រាក់ ruble។ លោក Uliukaev បានសង្កត់ធ្ងន់ថា៖ លើវិស័យនាំចេញប្រេងឧស្ម័ន្ធនិងថាមពល ការប្រើប្រាស់ទូទាត់ដោយប្រាក់
ruble នឹងការពារភាគីទាំង ២ ដែល ចូលរួមកិច្ចសន្យានៅចំពោះមុខបទដាក់
ទណ្ឌកម្មណាមួយ។ មុននោះ ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Arkadi Dvorkovych
បានប្រកាសថា៖ រុស្ស៊ីគ្រោងកសាងគោលនយោបាយសេដ្ឋកិច្ចមួយដែលឆ្ពោះ
ទៅការកាត់បន្ថយការផ្អែកទៅលើគ្រោះអាសន្ន នយោបាយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ