រុស្សីប្រឆាំងជំទាស់ការធ្វើសមយុទ្ធរួមរវាងហ្សកហ្សីនឹងងាមេរីក

ការដែល​ហ្សកហ្សីនឹងអាមេរីកដំណើរការធ្វើសមយុទ្ធរួមយកឈ្មោះ​ “Agile Spirit  2012 “  ក្នុង
រយះពេលពីថ្ងៃទី​១០​ដល់ទី​២៤​ខែ​មិនានៅហ្សកហ្សី​គឺជា”អំពើរបង្ករឿងហេតុ​”  នឹងមិនជួយ
ប្រយោជន៏អ្វីដល់តំបន់ពេញអស្ថិរភាពនេះឡើយ។នេះជាសេចក្តីថ្លែងការណ៏ របស់រដ្ឋមន្រ្តី
ការបរទេសរុស្សី​    SergeiLavrov  ដែលបានធ្វើឡើងនាថ្ងៃទី​១៤​ខែ​មិនា។ ថ្លែងមតិនៅក្នុង
សម័យប្រជុំ  DUMA ជាតិ​(​រដ្ឋសភា) ក្នុងថ្ងៃដ៏ដែល រដ្ឋមន្រ្តីការបរទេសរុស្សី​   SergeiLavrov  ក៏សង្កត់ធ្ងន់ដែរថា៖ការដែលមានទ័ពម៉ារីនជើងគោគអាមេរីកប្រមាណ​៣០០​នាក់ចូលរួមការ
ធ្វើសមយុទ្ធដូចពោលខាងលើ​ គឺមិនខុសអ្វីពីការបង្ករឿងហេតុ១ទេ។​លោក​​ឲ្យដឹងទៀតថា៖​លោកបានព្រមានរដ្ឋមន្រ្តីការបរទេសអាមេរីក Hillary Clinton  អំពីប្រការនេះ។   
      ប្រទេសទាំង​២រុស្សីនិងហ្សកហ្សី បានកាត់ផ្តាច់ទំនាក់ទំនងកាទូតក្រោយពីជំលោះ ប្រដាប់
អាវុធ​អស់រយះពេល​៥ថ្ងៃនៅសរិទះរដូវឆ្នាំ​២០០៨​ រវាងប្រទេសទាំង២​​ដោយសារការ ខ្វែងគំនិត
អំពីបែបបទរបស់តំបន់ដែនដីបំបែកខ្លួនចំណុះ​ហ្សកហ្សី គឺ​អាប់ខាស្ស៊ីនឹង អូសេទី ខាងត្បូង​​ក្នុងពេលដែលទំនាក់ទំនងរវាងហ្សកហ្សី នឹងអាមេរីកត្រូវបានពង្រីកដោយឥត ឈប់ឈរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ