រុស្ស៊ីពិចារណាលើការតបតទៅនឹងវិធានការដាក់ទណ្ឌកម្មថ្មីរបស់អាមេរិក

(VOVWORLD) - នាថ្ងៃទី៩ខែសីហា ក្រសួងការបរទេសរុស៊្សីបានឲ្យដឹងថា ប្រទេសនេះកំពុងធ្វើការពិចារណាចំពោះវិធានការតបតក្រោយពីអាមេរិកប្រកាសដាក់ទណ្ឌកម្មថ្មីសំដៅ លើទីក្រុងម៉ូស្កូដែលពាក់ព័ន្ធនឹងបញ្ហាអតីតចារបុរស Sergei Skripal និង កូនស្រីគាត់ត្រូវបានបំពុលនៅប្រទេសអង់គ្លេស។
រុស្ស៊ីពិចារណាលើការតបតទៅនឹងវិធានការដាក់ទណ្ឌកម្មថ្មីរបស់អាមេរិក - ảnh 1 ប្រធានាធិបតីអាមេរិក លោក Donald Trump និង សមភាគីរុស្ស៊ី លោក Vladimir Putin 

ថ្លែងមតិក្នុងសន្និសីទកាសែត អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakhanorva បានអះអាងថាគ្មានភស្តុតាងណាមួយដែលបញ្ជាក់ថាទីក្រុង ម៉ូស្កូឈរនៅខាងក្រោយខ្នងក្នុងការបំពុលអតីតចារបុរស Sergei Skripal និងកូនស្រីគាត់ ហើយលោកស្រីក៏សង្កត់ធ្ងន់ថាហេតុផលដែលអាមេរិកនាំចេញ នេះដើម្បីដាក់ ទណ្ឌកម្មលើរុស្ស៊ីគឺជារឿងប្រឌិត។ មុននោះមួយថ្ងៃ ស្ថានទូត រុស្ស៊ីប្រចាំនៅអាមេរិកបានរិះគន់ការដែលទីក្រុងវ៉ាស៊ីនតោនមានវិធានការដាក់ទណ្ឌកម្មលើរុស្ស៊ី ព្រមទាំងលើកឡើងច្បាស់ថា ទីក្រុងម៉ូស្កូបន្តស្នើឲ្យមានការស៊ើប អង្កេតជាសាធារណៈនិងតម្លាភាពស្តីអំពីរឿងហេតុពោលខាងលើនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ