រុស្ស៊ីព្រមានតបតវិញចំពោះវិធានការដាក់ទណ្ឌកម្មនានារបស់អាមេរិក

(VOVWORLD) -ទំនាក់ទំនងរុស្ស៊ី និងអាមេរិកបន្តអាក្រក់ទៅៗ ខណៈដែលក្រសួងការបរទេសរុស្ស៊ីនាថ្ងៃពី ២៦ មករា បានថ្កោលទោសចំពោះវិធានការដាក់ទណ្ឌកម្មថ្មីៗរបស់អាមេរិកតម្រង់ទៅលើរុស្ស៊ី និងចាត់ទុកនេះគឺជាទង្វើអយុត្តិធម៌ ហើយអះអាងថាម៉ូស្គូមានសិទ្ធិតបតវិញ។
រុស្ស៊ីព្រមានតបតវិញចំពោះវិធានការដាក់ទណ្ឌកម្មនានារបស់អាមេរិក - ảnh 1រុស្ស៊ីព្រមានតបតវិញចំពោះវិធានការដាក់ទណ្ឌកម្មនានារបស់អាមេរិក 

សេចក្ដីប្រកាសរបស់ក្រសួងការបរទេសរុស្ស៊ីបានលើកច្បាស់ថាទង្វើថ្មីរបស់អាមេរិក គឺជាផ្នែកមួយក្នុង យុទ្ធនាការដាក់ទណ្ឌកម្មដ៏គ្មានន័យរបស់វ៉ាស៊ីនតោន ព្រមទាំងព្រមានថាវិធានការដាក់ទណ្ឌកម្មទាំងនេះ នឹងមិននាំមកនូវលទ្ធផលណាមួយឡើយ ហើយបង្កឲ្យមានការខាតបង់ខាងហិរញ្ញវត្ថុចំពោះអាមេរិក។ សេចក្ដីប្រកាសនេះបាននាំចេញ ក្រោយពីពេលអាមេរិកនាថ្ងៃទី ២៦ មករា បានបញ្ចូលបន្ថែមបុគ្គលចំនួន ២១ នាក់ និងអង្គការ ចំនួន ២១ ទៅក្នុងបញ្ជីដាក់ទណ្ឌកម្មរុស្ស៊ី ដែលទាក់ទិននឹង វិបត្តិនៅ អ៊ុយក្រែន ក្នុងនោះមានអនុរដ្ឋមន្ត្រីថាមពលរុស្ស៊ី លោក Cherezov ព្រំទាំងប្រមុខក្រុមហ៊ុនបច្ចេកវិទ្យា Technopromexport និងក្រុមហ៊ុនបុត្រសម្ព័ន្ធនានារបស់ក្រុមហ៊ុនផលិតប្រេង Surgutneftegaz។ សមាជិកជាន់ខ្ពស់នានាក្នុងសភារុស្ស៊ីក៏បានឡើងសម្លេងអះអាងថាម៉ូស្គូច្បាស់ជានឹងតបតវិញចំពោះទង្វើនេះរបស់អាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ