រុស្ស៊ីព្រមានផលវិបាកនៃការដោះស្រាយបញ្ហាកូរ៉េខាងជើងដោយវិធានការយោធា

(VOVWORLD) - នាថ្ងៃទី១៣ សីហា អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova ចាត់ទុកថា គ្រោះអាសន្នដោះស្រាយដោយវិធានការយោធា នូវវិបត្តិទាក់ទិនដល់កូរ៉េខាងជើងគឺខ្ពស់ណាស់។ 
រុស្ស៊ីព្រមានផលវិបាកនៃការដោះស្រាយបញ្ហាកូរ៉េខាងជើងដោយវិធានការយោធា - ảnh 1 អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova (រូបថត៖Sputnik/TTXVN)

(VOVworld) - នាថ្ងៃទី១៣ សីហា អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova ចាត់ទុកថា គ្រោះអាសន្នដោះស្រាយដោយវិធានការយោធា នូវវិបត្តិទាក់ទិនដល់កូរ៉េខាងជើងគឺខ្ពស់ណាស់។ លោកស្រី Zakharova ឲ្យដឹងថា ស្ថានភាពក្នុងតំបន់បានខិតមកជិតលទ្ធភាពដែលកើតមានឡើងជំលោះដោយ អំពើហឹង្សាមួយ។ តំណាងក្រសួងការបរទេសរុស្ស៊ីសង្កត់ធ្ងន់ថា ប្រសិនបើ សេណារីយ៉ូនេះកើតមានឡើងជាពិតប្រាកតាមអ្វីៗដែលអាមេរិកបានគំរាម កំហែង នេះនឹងជាគ្រោះមហន្តរាយធំមួយ។ តាមលោកស្រី Zakharova ថា អាមេរិកហាក់ដូចជាមិនយល់អីសោះអំពីផលវិបាកដ៏ធ្ងន់ធ្ងរនៃជំលោះប្រដាប់ អាវុធ ដោយសាររឿងហេតុនេះនឹងជះឥទ្ធិពលទៅលើប្រទេសទាំងអស់ក្នុងតំបន់ មិនមែនដោយឡែកតែក្រុងវ៉ាស៊ីនតោននោះទេ។

        ក្នុងបម្រែបម្រួលទាក់ទិនមួយទៀត នាយកស្ថាប័នចារកម្មអាមេរិក (CIA) លោក Mike Pompeo ចាត់ទុកថា មេដឹកនាំកូរ៉េខាងជើងលោក Kim Jong-un នឹងបន្តព្យាយាមអភិវឌ្ឍន៍កម្មវិធីកាំជ្រួចរបស់ព្យុងយ៉ាង។ នាយក CIA រូបនេះក៏ បានសង្កត់ធ្ងន់ថា ការដែលកូរ៉េខាងជើងជំរុញការអភិវឌ្ឍន៍កាំជ្រួចមីស៊ីលបង្កប់ ក្បាលគ្រាប់នុយក្លេអ៊ែរ ដែលមានសមត្ថភាពហោះហើរទៅកាន់ដែនដីអាមេរិក នោះគឺការគំរាមកំហែងដ៏ធ្ងន់ធ្ងរ ហើយរដ្ឋអំណាចវ៉ាស៊ីនតោននឹងប្រតិបត្តិជាមួយ ព្យុងយ៉ាងតាមទិសនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ